អតីតខ្សែបម្រើ Real Madrid និង Bayern កីឡាករ James Rodriguez ផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិក

ចែករំលែក៖

ប្រធានក្រុមជម្រើសជាតិកូឡុំប៊ី James Rodriguez បានចុះកិច្ចសន្យារយៈពេលខ្លីជាមួយក្លិប Minnesota United កាលពីថ្ងៃសុក្រ ដែលក្លាយជាក្លឹបទី 7 របស់គាត់ចាប់តាំងពីចាកចេញពី Real Madrid នៅឆ្នាំ 2020 ខណៈម្ចាស់ពានស្បែកជើងមាស World Cup មុននេះ បន្តអាជីពលេងបាល់ជុំវិញពិភពលោក។

ក្លឹបនៅ Major League Soccer បានប្រកាសថា ខ្សែបម្រើវ័យ 34 ឆ្នាំរូបនេះ បានចុះកិច្ចសន្យាលេងរហូតដល់ខែមិថុនា ឆ្នាំ 2026 ហើយមានជម្រើសបន្តរហូតដល់ខែធ្នូ ឆ្នាំ 2026 ផងដែរ។

នាយកកីឡារបស់ក្លឹប លោក Khaled El-Ahmad បាននិយាយថា៖

«James គឺជាកីឡាករដែលមានគុណភាព ចក្ខុវិស័យ និងបទពិសោធន៍នៅកម្រិតខ្ពស់បំផុត ដែលមិនអាចបដិសេធបាន។ យើងរំភើបក្នុងការបន្ថែមភាពច្នៃប្រឌិត និងបញ្ញាបាល់ទាត់របស់គាត់ចូលទៅក្នុងក្រុម។ ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរនេះផ្តោតលើកម្លាំងរួម មិនមែនលើមនុស្សតែម្នាក់ទេ»។

Rodriguez ដែលឈ្នះពានស្បែកជើងមាសក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2014 បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏លេចធ្លោ ដែលនាំឲ្យគាត់ផ្លាស់ទៅ Real Madrid បានក្លាយជាកីឡាករដែលផ្លាស់ក្លឹបញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ចាប់តាំងពីរដូវកាល 2019-20 មក ខ្សែបម្រើរូបនេះបានលេងឲ្យក្លឹបជាច្រើននៅទ្វីបផ្សេងៗ រួមមាន Everton, Al-Rayyan, Olympiacos, Sao Paulo, Rayo Vallecano និង Leon មុននឹងមកដល់ Minnesota។

Rodriguez បាននិយាយថា៖

«ខ្ញុំរីករាយខ្លាំងចំពោះជំហានថ្មីនេះក្នុងជីវិត។ ខ្ញុំសង្ឃឹមថានឹងបង្ហាញសមត្ថភាពល្អបំផុត ដើម្បីនាំមកនូវសេចក្តីរីករាយដល់ទីក្រុងនេះ និងមនុស្សទាំងអស់ដែលជឿជាក់លើខ្ញុំ។ ខ្ញុំក៏រង់ចាំជួបអ្នកគាំទ្រ Minnesota ដែលពោរពេញដោយក្តីស្រឡាញ់ ព្រោះខ្ញុំផងដែរ ជាកីឡាករដែលមានចិត្តស្មោះត្រង់ ចង់ផ្តល់អ្វីគ្រប់យ៉ាងលើទីលាន និងតែងតែចង់ឈ្នះ»។

...

Rodriguez នឹងមានឱកាសបង្ហាញខ្លួនលើកដំបូង នៅពេលរដូវកាល MLS ថ្មីចាប់ផ្តើមថ្ងៃទី 21 កុម្ភៈ ដោយ Minnesota នឹងប្រកួតជាមួយ Austin ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print