ក្រុមហ៊ុន SpaceX ពន្យារពេលផែនការទៅភពអង្គារ ដើម្បីផ្តោតលើការចុះចតលើភពព្រះច័ន្ទឆ្នាំ 2027

ចែករំលែក៖

ក្រុមហ៊ុន SpaceX របស់ Elon Musk បានប្រាប់វិនិយោគិនថា នឹងផ្តល់អាទិភាពដល់ការធ្វើដំណើរទៅភពព្រះច័ន្ទជាមុន ហើយការធ្វើដំណើរទៅភពអង្គារនឹងព្យាយាមនៅពេលក្រោយ នេះបើយោងតាមសារព័ត៌មាន Wall Street Journal កាលពីថ្ងៃសុក្រ។

របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនមានគោលដៅចុះចតលើឋានព្រះច័ន្ទដោយគ្មានមនុស្សនៅលើយាន នៅខែមីនា ឆ្នាំ 2027។

ព័ត៌មាននេះកើតមានបន្ទាប់ពី SpaceX យល់ព្រមទិញក្រុមហ៊ុន xAI ក្នុងកិច្ចព្រមព្រៀងដែលវាយតម្លៃក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណបនេះប្រហែល 1 ទ្រីលានដុល្លារ ខណៈក្រុមហ៊ុនបញ្ញាសិប្បនិម្មិតមានតម្លៃប្រហែល 250 ពាន់លានដុល្លារ។

SpaceX មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំមតិយោបល់ពី Reuters ទេ។

លោក Musk បាននិយាយកាលពីឆ្នាំមុនថា គាត់មានគោលបំណងបញ្ជូនបេសកកម្មគ្មានមនុស្សទៅភពអង្គារនៅចុងឆ្នាំ 2026។

បច្ចុប្បន្ន SpaceX កំពុងអភិវឌ្ឍរ៉ុក្កែតជំនាន់ថ្មី Starship ដែលផលិតពីដែកអ៊ីណុក និងអាចប្រើឡើងវិញបានពេញលេញ ដើម្បីបម្រើបេសកកម្មជាច្រើន រួមទាំងការហោះហើរទៅឋានព្រះច័ន្ទ និងភពអង្គារ។

...

សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីប្រទេសចិន ក្នុងកិច្ចខិតខំវិលត្រឡប់យកអវកាសយានិកទៅព្រះច័ន្ទវិញ ក្នុងទសវត្សរ៍នេះ ខណៈមនុស្សមិនបានទៅដល់ទីនោះទៀតឡើយចាប់តាំងពីបេសកកម្ម Apollo ចុងក្រោយរបស់អាមេរិកក្នុងឆ្នាំ 1972៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print