ភ្នំពេញ៖ រដ្ឋបាលសង្កាត់ចោមចៅទី៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ និងក្រុមការងារ សហការជាមួយរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ២០២៦ ចុះបូមលូនៅផ្លូវបេតុងលេខ ១៣៣KM មានប្រវែង១៥០ម៉ែត្រស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា ដេីម្បីសម្រួលដល់បងប្អូនប្រជាពរដ្ឋបញ្ចៀសការជន់លិច ស្ទះចរន្តទឹកហូរតាមប្រព័ន្ធលូ លោក បានស្មេីសុំរថយន្តបូមលូរបស់សាលារាជធានីភ្នំពេញដេីម្បីមកបូមលូជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានោះផងដែរ លោក វ៉ា សាវឿន តំណាងឱ្យរដ្ឋបាលសង្កាត់ចោមចៅទី៣ទាំងមូល សូមថ្លែងអំណរគុណដល់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹងជញ្ជូន រួមទាំងក្រុមការងារ លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដែលបានផ្តល់រថយន្ត១គ្រឿងសម្រាប់បូមលូទាន់ពេលវេលា៕
ដោយ៖សុខាសែនជ័យ










