សមត្ថកិច្ចឡោមព័ទ្ធ បង្រ្កាបសៀងជល់មាន់នៅឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ឃាត់អ្នកលេង៥នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷អនុវត្តបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់១កន្លែងកាលពីថ្ងៃទី ០៨ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៣.៣០នាទី ចំណុចវាលស្រែក្រោមដើមអំពិល ស្ថិតក្នុងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

កំលាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយរដ្ឋបាលឃុំ និងប៉ុស្តិនគរបាលរដ្ឋបាលកាត់ភ្លុក ស្រាវជ្រាវបង្រ្កាបល្បែងស៊ីសង(ជល់មាន់)ជាក់ស្តែង ឃាត់ខ្លួនមុខសញ្ញាញៀនល្បែង(ជល់មាន់) បានចំនួន០៥នាក់÷

១./ឈ្មោះ សយ ចាន់ធីម ភេទប្រុស អាយុ៤០ឆ្នាំ រស់ នៅភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
២./ឈ្មោះ អុក បន ភេទប្រុស អាយុ៣១ឆ្នាំ
៣ /ឈ្មោះ ហេង ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំទាំង ពីរនាក់រស់នៅភូមិព្រៃសំពណ៌ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
៤ /ឈ្មោះ ស៊ុន សុខខុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបសេដ្ឋ
៥./ឈ្មោះ មឿក មេសា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។

+វត្ថុតាងដកហូតរួមមាន
១./មាន់ជល់ចំនួន០៤ក្បាល
២ /ជញ្ជីងថ្លឹងមាន់០១គ្រឿង
៣./ឆ្នាំងដាំទឹក០១
៤./សង្វៀនធ្វើអំពីតង់០១
៥./ម៉ូតូចំនួន០៣គ្រឿង
ដោយមានការចូលរួមពីលោក មេឃុំកាត់ភ្លុក លោកមេភូមិថ្លុកបី ។

...

បច្ចុប្បន្នកំលាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print