បុគ្គលិកទេចរណ៍តៃវ៉ាន់ធ្វើបាតុកម្មដោយសារវិស័យទេសចរណ៍ធ្លាក់ចុះ

ចែករំលែក៖

ចាប់តាំងពីលោកស្រី Tsai Ing-Wen ឡើងកាន់តំណែងមេដឹកនាំកោះតែវ៉ាន់មក វិស័យទេសចរណ នៅក្នុងប្រទេសនេះធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែអ្នកទេសចរណ៍ចិនធ្លាក់ចុះ។ ទាំងនោះហើយធ្វើឲ្យបុគ្គលិកទេសចរណ៍បាត់បង់បា្រក់ចំណូលជាច្រើន។

ការថយចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរចិននេះគឺនៅខណៈពេលដែលទំនាក់ទំនងរវាងក្រុងតៃប៉ិ និងប៉េកាំង កាន់តែមានការយ៉ាប់យឺន។ ឧស្សាហកម្ម នៅលើវិស័យទេសចរណ៍តៃវ៉ាន់ ធ្លាប់បានទទួលផលប្រយោជន៍យ៉ាងច្រើនដោយសារការពង្រឹងទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយទីក្រុងប៉េកាំងក្រោមរដ្ឋាភិបាលលើកមុនរបស់លោកប្រធានាធិបតី Ma Ying-Jeu ។ ជំនាន់នោះ អ្នកទេសចរចំនួន៤០ភាគរយក្នុងចំណោមអ្នកទេសចរ ១០លាននាក់ដែលធ្វើដំណើរកំសាន្តនៅកោះតៃវ៉ាន់ នាឆ្នាំ២០១៥ គឺជាជនជាតិចិន នេះបើយោងតាមតួលេខផ្លូវការតៃវ៉ាន់។

ចាប់តាំងពីលោកស្រី Tsai Ing-Wen បានឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់មក ចំនួនអ្នកទេសចរចិនបានស្រុតចុះរហូតជិត២៤% នៅក្នុងរយៈពេលតែមួយឆ្នាំ ។ នៅពេលដង្ហែរក្បួនបាតុកម្មបាតុករតៃវ៉ាន់ បានលើកបដាដែលមានសរសេរជាពាក្យពេជន៍ថា «បើគ្មានការងារធ្វើក៏គ្មានជីវិតដែរ» ។ នៅក្នុងចំណោមបាតុករជាងមួយម៉ឺននាក់នោះមានក្រុមអ្នកជូនដំណើរភ្ញៀវទេសចរណ៍អ្នកបើកបររថយន្តជូនភ្ញៀវនិងបុគ្គលិកធ្វើការនៅភោជនីយដ្ឋានបានប្រមូលគ្នានៅពីមុខការរិយាល័យប្រធានាធិបតីតៃវ៉ាន់នៅ ទីក្រុងតៃប៉ិ ដើម្បីទាមទារឲ្យរដ្ឋាភិបាលតៃវ៉ាន់ ចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយលើបញ្ហានេះ។

បាតុករជាស្រ្តីភេទម្នាក់ដែលជា អ្នកនាំផ្លូវទេសចរអាយុ៤៣ឆ្នាំ បាននិយាយរៀបរាប់ប្រាប់ថា គាត់ពុំមានការងារធ្វើទេចាប់តាំងពី១ខែកន្លងមកហើយ ហើយគាត់ជឿជាក់ដែរថា ពុំមែនមានតែវិស័យទេសចរតែមួយគត់នោះទេដែលប៉ះពាល់ដោយវិបត្តិនេះ។ មិនតែប៉ុណ្ណោះគាត់បានទាមទារផងដែរឲ្យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen ធ្វើការផ្តួចផ្តើមគំនិតមួយដើម្បីទាក់ទងនិងចចារជាមួយប្រទេសចិន ។ សកម្មភាពទេសចរណ៍នេះចាប់តាំងពីខែឧសភាកន្លងមកបានធ្លាក់ចុះ៤០ភាគរយ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print