ខេត្តកំពង់ធំ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថាៈ ភ្លៀងធ្លាក់ជាប់ៗគ្នា ០៣ ថ្ងៃ ក្នុងបរិមាណសរុប ១៤០ មម បានធ្វើឲ្យមានជំនន់ទឹកភ្លៀងមួយរយះខ្លី នៅឃុំក្រយា ស្រុកសន្ទុក ។
មកដល់ល្ងាចថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ទឹកជំនន់នៅឃុំខាងលើ បានស្រកទៅវិញអស់ហើយ តែទឹកបានហូរចាក់មកអាងទឹកតាំងក្រសាំង ។ ក្រុមការងាររបស់ក្រសួង បានបង្វែរទឹកចេញពីអាងដែលកំពុងជោរជន់ខ្លាំង តាមរយ:សំណង់បង្ហៀរ និងទ្វារទឹកនានា ៕
ដោយ សុខ ខេមរា
...