នគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់មុខសញ្ញា២នាក់​ ករណីរក្សាទុកនិង​ជួញដូរ​នូវសារធាតុញៀនខុសច្បាប់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំ​ព​ង់ស្ពឺ​ នៅថ្ងៃទី៩​ ខែកុម្ភះ​ ឆ្នាំ​២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានល្បាត​នៅចំណុចព្រៃខាងត្បូងភូមិដឹកពាង ឃុំដំណាក់រាំង ស្រុ​ក​សាមគ្គី​មុនីជ័យ ខេត្ត​កំពង់​ស្ពឺ បាន​ឃើញ​មុខស​ញ្ញា​ស​ង្ស័យ​ចំនួន​ ១​នាក់​៖ឈ្មោះ​ ជ្រេន​ ចាន់​ ​ ភេទប្រុ​ស​ អា​យុ​ ៣២​ ឆ្នាំ​ រស់នៅភូមិដឹកពាង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ (មុខសញ្ញាមានដីកាប​ង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន។

លោកវរសេនីយ៍ទោ​ សាវ​ សុភក្ដី​ អធិការនគរបាលស្រុ​កសាមគ្គីមុនីជ័យ​ ​កម្លាំង​​បាន​ឃាត់និងត្រួតពិនិត្យ​ឆែកឆេ​រ​រកឃេីញ​ ៖ម្សៅ​ក្រាម​ពណ៌​សសង្ស័យជាគ្រឿ​ងញៀនចំនួន​ ២ កញ្ចប់តូច​ -​ ទូរស័ព្ទដៃ​ ០១​ គ្រឿង-​ ឧ​បករណ៍កែឆ្នៃសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួ​យចំនួន​ ។ 

​ដោយបានការសម្របសម្រួលពី​ ព្រះរាជ​អា​ជ្ញា​ និងតាម​ចម្លើយ​សមត្ថកិច្ចឈានទៅឃាត់ឈ្មោះ ណាង​ នឿន​ ហៅ​ខ្មៅ​ ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិទំ​ន​​ប់បាក់ ឃុំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ដកហូតស​ម្ភារៈវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សសង្ស័យជា​គ្រឿ​ងញៀនចំនួន​ ៣​ កញ្ចប់​ (១ធំ​.​២មធ្យម)​ -​ទូរ​ស័ព្ទ​ដៃ​ ១​ គ្រឿង-​ ឧបករណ៍កែឆ្នៃសម្រាប់ប្រេីប្រាស់គ្រឿង​ញៀ​នមួយចំនួន​។ 

       បច្ចុប្បន្នសមត្ថកិច្ចនគរបាលក​សាងសំណុំរឿង​ប​ញ្ជូ​នទៅការិ​យា​ល័យ​នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ចំណាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print