ភ្នំពេញ : លោក Kevin Smith (KH) ដែលជាអ្នកផលិតមាតិកា (Content Creator) ជនជាតិខ្មែរ-អាមេរិកាំង ដែលមានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គម ជាពិសេសគឺ TikTok និង Facebook តាមរយៈការផ្សព្វផ្សាយពីតំបន់ទេសចរណ៍និងម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា។
នាពេលថ្មីៗនេះ លោកបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នៅតំបន់ថ្មដា ដែលជាតិទីកន្លែងដែលយោធាថៃដាក់ទូកុងទឺន័រ រំលោភលើដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់។ វីដេអូរបស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិដែលមានអ្នកចូលទស្សនាដល់ទៅជាង 2 លាន Views។
គួរបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកហើយកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕
ប្រភព : (កូនខ្មែរ)










