ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ៧ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាក្រុមហ៊ុនមានគុណវុឌ្ឍអាចនាំចូលមុខទំនិញសាច់បង្កកចរាចរណ៍នៅលើទីផ្សារកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា ដើម្បីពង្រឹង ប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាលបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍនាំចូលមុខទំនិញសាច់បង្កក ជំហានទី៥ ចំនួន ៧ ក្រុមហ៊ុនបន្ថែមទៀត។
សូមជម្រាបជូនថា ក្រុមហ៊ុនទាំង ៧ ដែលទទួលបានការអនុញ្ញាតនាំចូលបង្កកដើម្បីចរាចរណ៍លើទីផ្សារកម្ពុជា រួមមាន៖ ទី១ ក្រុមហ៊ុន ពង្ស ហួត ឌីវេឡុបម៉ឺន អហ្វ អេហ្វី ខលឈរ (ភីអេច-ឌីអេ) ឯ.ក 9. PONG HUOT DEVELOPMENT OF AGRICULTURE (PH-DA) CO., LTD, ទី២ ក្រុមហ៊ុន មីងយីស័ន ហ្វូដ (ហ្វូហ្សិន) អ៊ីមផត អេន អិចផត ឯ.ក MINGYIXUAN FOOD (FROZEN) IMPORT AND EXPORT CO., LTD, ទី៣ ក្រុមហ៊ុន ប្រាយម៍ ខេមហ្វីដ ឯ.ក PRIME CAMFOOD CO., LTD. ,ទី៤ ក្រុមហ៊ុន ឃ្លីប07 អ៊ុមផត អិចផត ឯ.ក CLIP07 IMPORT EXPORT CO., LTD , ទី៥ ក្រុមហ៊ុន សោម រ៉ានី អ៊ីមផង អិចផត ឯ.ក SORM RANY IMPORT EXPORT CO.,LTD. , ទី៦ ក្រុមហ៊ុន គីម ហុង ហេង ហ្គ្រោស ឯ.ក KIM HONG HENG GROWTH CO.,LTD និងក្រុមហ៊ុន វ័លជូហ្វ ហ៊ីលតុន ឯ.ក WALDORF HILTON CO.,LFTD ។
គួរបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ត្រូវបានសម្គាល់ជាក្រុមហ៊ុនមានគុណវុឌ្ឍិសម្រាប់នាំចូលមុខទំនិញសាច់បង្កកដោយស្វ័យប្រវត្តិ៕
ដោយ៖តារា










