McDonald’s ម៉ាឡេស៊ី គ្រោងបើកភោជនីយដ្ឋានថ្មី 100 កន្លែង ជាមួយនឹងទុនវិនិយោគ 254 លានដុល្លារ

ចែករំលែក៖

McDonald’s ម៉ាឡេស៊ី គ្រោងវិនិយោគ 1 ពាន់លានរ៉ិងហ្គីត (ប្រហែល 254 លានដុល្លារ) ក្នុងរយៈពេល 5 ឆ្នាំខាងមុខ ដើម្បីបើកភោជនីយដ្ឋានថ្មីចំនួន 100 កន្លែង កែលម្អសាខាដែលមានស្រាប់ និងបង្កើនសមត្ថភាពឌីជីថល។

នាយកគ្រប់គ្រង និងដៃគូប្រតិបត្តិក្នុងស្រុក Datuk Azmir Jaafar បាននិយាយថា ការវិនិយោគនេះបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍកម្លាំងពលកម្មម៉ាឡេស៊ី និងពង្រីកបណ្តាញភោជនីយដ្ឋានទូទាំងប្រទេស។

ក្នុងចំណោមថវិកាសរុប៖

60% ត្រូវបានប្រើសម្រាប់បើកភោជនីយដ្ឋានថ្មី

20% សម្រាប់កែលម្អ និងទំនើបកម្មសាខាចាស់ជាង 150 កន្លែង

20% សម្រាប់បច្ចេកវិទ្យា និងការឌីជីថលកម្ម។

ក្រុមហ៊ុននឹងបន្តពង្រីកនៅ Sabah និង Sarawak ព្រមទាំងតំបន់ផ្សេងៗក្នុងឧបទ្វីបម៉ាឡេស៊ី ជាពិសេសទីតាំងដែលមានតម្រូវការខ្ពស់ និងទាក់ទាញភ្ញៀវទេសចរ។

បច្ចុប្បន្ន McDonald’s ម៉ាឡេស៊ី មានសាខាជាង 370 កន្លែងទូទាំងប្រទេស ហើយទទួលបានកំណើន 26% ក្នុងឆ្នាំ 2025 ទោះបីជាបរិយាកាសអាជីវកម្មពិបាកក៏ដោយ។

គម្រោងពង្រីកនេះរំពឹងថានឹងបង្កើតការងារថ្មីជាង 10,000 កន្លែង សម្រាប់ប្រជាជនម៉ាឡេស៊ី ហើយបន្តគោលនយោបាយជួលកម្មករក្នុងស្រុកតែប៉ុណ្ណោះ។

Azmir បន្ថែមថា ការរក្សាប្រសិទ្ធភាពប្រតិបត្តិការ មានសារៈសំខាន់ក្នុងការរក្សាតម្លៃម្ហូបឱ្យមានភាពប្រកួតប្រជែង។ ក្នុងឆ្នាំ 2025 ការកើនឡើងតម្លៃម៉ឺនុយមានត្រឹមប្រហែលពាក់កណ្តាលនៃអត្រាអតិផរណារបស់ម៉ាឡេស៊ី ដោយសារការកែលម្អខ្សែផ្គត់ផ្គង់ និងប្រតិបត្តិការភោជនីយដ្ឋានជាបន្តបន្ទាប់។

បន្ទាប់ពីដំណើរការនៅម៉ាឡេស៊ីអស់រយៈពេល 43 ឆ្នាំ McDonald’s បន្តប្តេជ្ញាចិត្តចូលរួមក្នុងការអភិវឌ្ឍប្រទេស តាមរយៈការបង្កើតការងារ បណ្តុះបណ្តាលជំនាញ គាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក និងសកម្មភាពសង្គម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print