ជន​បរទេស​សរុប ៤២៨នាក់​ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​អន្តោ​ប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ នៅល្ងាចថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ជន​បរទេស​សរុប ៤២៨នាក់​  ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ និងបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​ផងដែរ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​លោកអភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤២៨នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន លីន៊េរីយ៉ា នេប៉ាល់ ឥណ្ឌា  ប៉ាគីស្ថាន ចិន ហ្វីលីពីន ថៃ កូរ៉េ មីប៊ី និងឥណ្ឌូណេស៊ី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៣១២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print