ជនបរទេសម្នាក់ទៅម៉ាស្សាក្នុងហាងមួយកន្លែងត្រូវបាននារីម៉ាស្សា និង បក្ខពួក បន្លំលួចយកលុយអស់ចំនួន ១ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ហាងម៉ាស្សាមួយកន្លែង (យីហោ ម៉ាសស្សា ម៉ាស្សា) បានរកសុីបោកប្រាស់ភ្ញៀវ ដោយនារីៗបម្រើការនៅទីនោះនិងបក្ខពួកបានបន្លំយកលុយពីបុរសជនជាតិបរទេសម្នាក់ចំនួន ១ពាន់ដុល្លា រួចដាក់លុយខ្មោចអោយ ខណៈពួកគេចូលទៅម៉ាស្សាខ្លួនដើម្បីអោយស្រួលខ្លួន។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាល ពី វេលាម៉ោង ១០:៣០នាទីយប់ ថ្ងៃ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បេីតាមឲ្យដឹងពីរបុរសរងគ្រោះជាជនបរទេសបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានមកចូលម៉ាស្សា នៅក្នុងហាងមួយកន្លែងយីហា ( ម៉ាស្សា ម៉ាស្សា )ដើម្បីអោយស្រួលខ្លួន ក្រោយពីម៉ាស្សារួចគាត់ក៏បានរាប់លុយទៅអោយនារីម៉ាស្សាខាងលើ ស្រាប់តែតែស្រឡាំងកាំង ឃើញសុទ្ធតែលុយខ្មោច ខណះលុយរបស់គាត់បានបាត់ចំនួន១ពាន់ដុល្លា ខណះមាននារីជាអ្នកម៉ាស្សាររួមនិងបក្ខពួកបានបន្លំយកលុយរបស់គាត់ទៅបាត់រួចបិតទ្វារហាងរត់គេចខ្លួនបាត់ស្រមោលតែម្តង។

...

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បាននាំខ្លួនជនបរទេសខាងលើទៅប៉ុស្តិ៍នគរបាលសង្កាត់ជ័យជំនះដើម្បីទទួលពាក្យបណ្ដឹងនិងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមនារីក្នុងហាងម៉ាស្សារួមនិងបក្ខពួក យកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print