ម៉ូតូបុករថយន្ត ស្លាប់ឪពុកនិងរងរបួសកូន នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ ៣០៤-៣០៥

ចែករំលែក៖

ខេត្តសៀមរាប÷ ឪពុកបានស្លាប់នៅកន្លែងកើតហេតុ ឯកូនប្រុសបានរងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យពេទ្យកុមាខេត្តសៀមរាប ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៦និង ៣៥នាទីល្ងាច ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ ៣០៤-៣០៥ ស្ថិតក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ១ គ្រឿងម៉ាកហុងដា ស្កុបពីរ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1JB-5891 បើកបរដោយឈ្មោះ សុខ អាង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានអ្នករួមដំណើរម្នាក់ ឈ្មោះ សុខ គីមអួត ភេទប្រុស អាយុ៨ឆ្នាំ ត្រូវជាកូន បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានវ៉ារថយន្តឆ្លងគំនូសកណ្តាលទ្រូងផ្លូវ ក៏បុកជាមួយរថយន្ត១គ្រឿងម៉ាក CHENG LONG M3 ពណ៌ស លាយខ្មៅ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ម៉ន សំអាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បើកបរ ក្នុងទិសដៅពីលិច ទៅកើត ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុកំលាំងជំនាញចរាចរណ៍ បានឃាត់រថយន្តនិងមនុស្សបាន។
ចំណែក អ្នករួមដំណើរម៉ូតូស្លាប់ ម្នាក់១.ឈ្មោះ សុខ អាង (អ្នកបើកបរម៉ូតូស្លាប់) និង២.ឈ្មោះ សុខ គីមអួយ (អ្នករួមដំណើរធ្ងន់) , ខូចខាតរថយន្ត១គ្រឿងស្រាល, ម៉ូតូ១គ្រឿងធ្ងន់ ។

...

ក្រោយកើតហេតុកម្លាំងជំនាញ បានធ្វើការវាស់វែង នឹងយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបង្កសុំរឿងតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print