រថយន្តHILUX Revo បើកលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មបាក់មួយកង់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ដម៉ាកTOYOTA HILUX Revo ក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់​ ចំណែកឯរថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១២:៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ២១៧ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលលើតហេតុគេឃើញរថយន្តបង្កម៉ាកTOYOTA HILUX Revo ពណ៌សមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2 BP-3134 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នកូរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ចំណែកឯរថយន្តបង្កវិញរងការខូចខាតមួយកំណត់មុខស្ទើរទាំងស្រុងសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរអ្នកបើកបរបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ខណ្ឌ៧មករា​ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនេះនៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print