ករណីគ្រោះថ្នាក់ចរារណ៍រវាងម៉ូតូនិងរថយន្តស្តារិចកំពុងដោះស្រាយគ្នាស្រាប់តែមានរថយន្តកាមរីបាឡែនមួយគ្រឿងទៀតបើកមកបុកបន្ថែមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្តហើយភាគីទាំងពីកំពុងតែធ្វើការសម្របសម្រួលគ្នាមិនទាន់ចប់ផងស្រាប់តែមានរថយន្តកាម៉ារីបាឡែន១គ្រឿងទៀតបើកមកបុកបន្ថែមរងការខូខខាតដោយគេសង្ស័យថាអ្នកបើកបររថយន្យបាឡែននោះមានពិសារគ្រឿងស្រវឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា គេឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូវីន័រអ៊ិចពាក់ស្លាកលេខភ្នំពេញ1KZ-6118 និងរថយន្តស្តារិចពាក់ស្លាកលេខភ្នំពេញ2BA-6251 នៅចំណុចខាងលើ ហើយក្រោយមកភាគីទាំងពីបានធ្វើការសម្របសម្រួលគ្នា ប៉ុន្តែមិនទាន់ចប់ផងស្រប់តែមានរថយន្តកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AF-4069បើកបរបុរសម្នាក់ដែលគេសង្ស័យងថាស្រវឹងស្រានោះបានជ្រុលទៅបុកបន្ថែមរងការខូចខាតទាំង៣គ្រឿងតែម្តង។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុរួចក៏បានបើកចេញរៀងៗខ្លួនស្រាប់តែរថយន្ត កាមរី បាឡែនដែលបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងក៏បន្តដំណើរទៅមុខរហូតមកដល់ផ្លូវជាតិលេខ៣ ខាងលិចបន្ទាយ ង 70 ក៏បានជ្រុលចង្កូតបុកឡើងឃឿនសួនច្បារពុះចែកទ្រូវផ្លូវទៅមុខលេងរួច ចំណែកអ្នកបើកបរក៏បានដេកក្នុងរថយន្តតែម្ដង។

...

ក្រោយមកប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចដើម្បីមកវាស់វែងនិងយករថយន្តខាងលើទៅរក្សាទុក្ខនៅអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំអ្នកបើកបរស្វាងពីស្រវឹងទើបដោះស្រាយបន្ត៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print