ការផ្ទុះឧស្ម័នកើតឡើងជាប់ៗគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

នៅថ្ងៃទី១០ និងទី១១ ខែកុម្ភៈ ការផ្ទុះឧស្ម័នហ្គាសធ្ងន់ធ្ងរពីរបានកើតឡើងនៅភោជនីយដ្ឋានពីរផ្សេងគ្នា ក្នុងខេត្ត Gyeongsangbuk និង Gangwon (កូរ៉េខាងត្បូង) ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន។

យោងតាមព័ត៌មានពីនាយកដ្ឋានពន្លត់អគ្គីភ័យខេត្ត Gyeongsang ខាងជើង បានបញ្ចាក់ថា នៅម៉ោងប្រហែល ០:៤៧ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ (ម៉ោងក្នុងស្រុក ឬ ១០:៤៧ យប់ ម៉ោងកម្ពុជា) អគ្គីភ័យដ៏ធំមួយបានឆាបឆេះនៅភោជនីយដ្ឋានពីរជាន់មួយដែលមានទីតាំងនៅឃុំ Jain ក្រុង Gyeongsan។ អ្នកពន្លត់អគ្គីភ័យបានចំណាយពេលប្រហែលមួយម៉ោងដើម្បីគ្រប់គ្រងអណ្តាតភ្លើង និងពន្លត់វាទាំងស្រុង។
នៅកន្លែងកើតហេតុ អាជ្ញាធរបានរកឃើញសាកសពបុរសចំណាស់ម្នាក់ អាយុប្រហែល ៧០ ឆ្នាំ នៅជាន់ទីពីរនៃអគារ។ អគ្គីភ័យក៏បានបំផ្លាញផ្ទះជិតខាងមួយខ្នងទាំងស្រុង បំផ្លាញរថយន្តពីរគ្រឿង និងបែកកញ្ចក់ផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ។ ប៉ូលីសជឿថាអគ្គីភ័យនេះទំនងជាបណ្តាលមកពីការផ្ទុះឧស្ម័ន (LPG)។ ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលកន្លែងកើតហេតុដើម្បីកំណត់មូលហេតុពិតប្រាកដ។
មុននេះបន្តិច នៅម៉ោងប្រហែល ៦:៥៥ ល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ធុងហ្គាសតូចមួយបានផ្ទុះនៅភោជនីយដ្ឋានមួយក្នុងក្រុងយ៉ាងហ្គូ ស្រុកយ៉ាងហ្គូ ខេត្តគាំងវ៉ុន។ ការផ្ទុះនេះបានបណ្តាលឱ្យនិស្សិតសាកលវិទ្យាល័យចំនួនបីនាក់រងរបួសរលាកកម្រិតទីមួយ និងទីពីរនៅក្បាល ដៃ និងជើង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះភ្លាមៗសម្រាប់ការព្យាបាលបន្ទាន់។

...

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ នៅពេលកើតហេតុ និស្សិតប្រហែល ១០ នាក់មកពីក្លឹបកីឡាសាកលវិទ្យាល័យមួយបានប្រមូលផ្តុំគ្នានៅភោជនីយដ្ឋានដើម្បីរីករាយជាមួយអាហារអាំង។ ការលេចធ្លាយឧស្ម័នពីធុងហ្គាសខ្នាតតូចត្រូវបានគេជឿថាបណ្តាលឱ្យមានការផ្ទុះ និងអគ្គីភ័យ។ ប៉ូលីសក្នុងតំបន់ និងអ្នកពន្លត់អគ្គីភ័យកំពុងសម្ភាសន៍សាក្សីដើម្បីបញ្ជាក់ពីនីតិវិធីសុវត្ថិភាពសម្រាប់ការប្រើប្រាស់ហ្គាសនៅភោជនីយដ្ឋាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print