បទវិភាគ៖​ហេតុអ្វីបាន​ជា​ពាក្យ​”Chinamaxxing”​(មានលក្ខណៈពិសេស​បំផុត​របស់​ចិន)កំពុង​ទទួល​ប្រជាប្រិយភាព​នៅទូទាំង​ពិភពលោក?​

ចែករំលែក៖

អន្តរជាតិ :     “ផឹកទឹកក្តៅឧណ្ហៗ ​ញ៉ាំផ្លែប៉ោមស្ងោរ ​ស្លៀកខោរក្សា​កម្តៅ​និងត្រាំផ្លែ​ប៊ឺរីហ្គោជី ​។ល។” ​បន្ទា​ប់​ពី​ពាក្យ​”China ​Travel”(ការ​ដើរកម្សាន្ត​នៅប្រទេសចិន​)និង​ពាក្យ​”Becoming ​Chin​ese​”​(ការ​ក្លាយ​ទៅជា​ជនជាតិ​ចិន)មាន​ប្រជាប្រិយភាព​យ៉ាងឆាប់រហ័ស​នៅតាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​TikTok ​និង​កម្មវិធី​ផ្សេងទៀត ​ពាក្យ​”Chinamaxxing”​(មាន​លក្ខណៈ​ពិសេស​បំផុត​របស់​ចិន)​ក៏​បាន​ទទួល​ប្រជាប្រិយភាព​ខ្លាំងផងដែរ ​។ ​ស្រប​ពេល​ដែល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំមមី​ជិតចូល​មកដល់ ​ភាពកក់ក្តៅ​របស់​ជនជាតិ​បរទេស​ក្នុង​ការ​ដក​បទ​ពិសោធ​ពី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន​នៅ​ប្រទេសចិន​កាន់តែ​មានភាព​សប្បាយ​ខ្ញៀវ​ខ្ញារ ​។

តាម​ទិន្នន័យ​បង្ហាញថា ​នៅមុន​បុណ្យ​ចូលឆ្នាំចិនឆ្នាំ ​២០២៦ ​ការបញ្ជាទិញ​សម្រាប់​ការ​ធ្វើ​ទេ​ស​ច​រណ៍​ក្នុងដែនប្រទេសចិន​ទទួលបាន​ការកើនឡើង​យ៉ាងផុលផុស ​ចំនួន​កក់​សំបុ​ត្រ​យន្ត​ហោះ​ចូល​ដែន​ចិន​បាន​កើនឡើងជាង ​៤ ​ដង​បើប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ​ក្នុង​នោះ ​ប្រទេសអឺរ៉ុបជាច្រើន​បាន​កើនឡើង​ជាង​ពីរ​ដង ​។ ​បុណ្យចូលឆ្នាំថ្មី​ប្រ​ពៃ​ណី​ចិន​គឺជា​ពិធីបុណ្យ​ប្រពៃណី​ដ៏ឱឡារិក​បំផុត​និង​មានភាព​តំណាង​បំផុត​របស់​ប្រទេស​ចិន ​។ ​ស្រប​ពេល​ដែល​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីចិន​ត្រូវបានដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បតិ្ត​បេ​តិក​ភណ្ឌ​វប្បធម៌​អរូបី​នៅចុងឆ្នាំ ​២០២៤ ​ការ​ទទួលស្គាល់ជាសកល​នៃសញ្ញាវប្បធម៌​កំពូល​ផុត​លេខ​នេះ​បានកើនឡើងយ៉ាងលេចធ្លោ ​។
នៅឆ្នាំ ​២០២៥ ​ប្រទេស​ដែលទទួលបាន​ការលើកលែង​ទិដ្ឋាការ​ដោយ​ឯកតោភាគី​ពី​ប្រទេស​ចិន​មាន​ចំនួន​កើនឡើង​ដល់ ​៤៨ប្រទេស ​ប្រទេស​ដែល​លើកលែង​ទិដ្ឋាការ​ទៅ​វិញ​ទៅ​មក​ជា​មួយ​ចិន​មាន​ចំនួន​​ពង្រីក​ដល់ ​២៩ប្រទេស ​ហើយ​ចំនួនជនបរទេស​ដែល​ចូល​ដែន​ចិន​ដោយ​លើកលែង​ទិដ្ឋាការ​បានកើន​ឡើង​ជិត​ពាក់កណ្តាល​បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន ​។ ​នៅក្រៅប្រទេស ​អ្នក​ផង​ទាំង​ពួង​ក៏អាច​ទទួលអារម្មណ៍​ពី​បរិយា​កាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីចិន​ដែល​ប្រកបដោយ​ភាព​អ៊ូអរនិង​សប្បាយ​រីក​រាយ​ផងដែរ ​។ ​នា​ពេល​បច្ចុប្បន្ននេះ ​ប្រទេសជិត ​២០ ​នៅទូទាំង​ពិភព​លោក​បាន​កំណត់​យក​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​ជាថ្ងៃឈប់​សម្រាក​តាមប្រតិទិន​ដែល​កំណត់​ដោយ​ច្បាប់ ​ហើយប្រទេស​និង​តំបន់ជាច្រើន​បាន​រៀ​ប​ចំ​ធ្វើ​សកម្មភាពអបអរ​សាទរបុណ្យចូល​ឆ្នាំថ្មីចិនដ៏​សំបូរ​បែប ​។ ​ការ​ដែល​ជន​ជាតិ​បរទេស​ធ្វើ​ទេសចរណ៍នៅ​ប្រទេសចិន​ដើម្បី​ដកបទពិសោធ​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណីចិន​មាន​ភាព​សន្ទុះ​កាន់​តែ​ខ្លាំងក្លា ​ហើយ​ការអបអរសាទរ​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​បាន​ក្លាយ​ជា​និន្នា​ការ​ថ្មី​នៃ​សកលលោក​ជាសន្សឹមៗ ​។ ​នៅពីក្រោយរឿងនេះវា​គឺ ​គុណ​តម្លៃ​ចិន​និង​ទស្សនៈ​ចិន​កំពុង​ប្រែក្លាយពី​”ទេសភាពនៅ​ទី​ឆ្ងាយៗ”​ទៅជា​”ការទទួលស្គាល់​ក្នុង​ដួង​ចិត្ត” ​។ ​ប្រឈម​មុខ​នឹង​ពិភពលោក​ដែល​ប្រកបដោយភាពមិនប្រាកដប្រជា ​ប្រ​ទេសចិន​បាន​និង​កំពុង​ប្រកាន់​ខ្ជាប់​នូវ​ការពង្រីកការបើកទូលាយ​ចំពោះបរទេសយ៉ាង​មុត​មាំ​​មិន​ងាករេ​ដែល​បាន​បំពេញ​បន្ថែ​ម​នូវ​ភាពប្រាកដប្រជា​និង​ស្ថិរភាពដ៏មានតម្លៃ​សម្រាប់​ពិភព​លោក​ទាំងមូល ​ក៏​ដូច​ជា​បង្ហា​ញ​ពី​កម្លាំងអរិយធម៌​របស់​ចិនដ៏​វិជ្ជមាន​ដែល​​អាចជឿទុក​ចិត្ត​បាន ​គួរ​ឱ្យ​​ស្រឡាញ់​និង​គួរ​ឱ្យស្ងប់ស្ងែង ​។
បុណ្យចូលឆ្នាំថ្មីចិន​ឆ្នាំមមី​ជិតចូលមកដល់ ​។ ​ខណៈពេលដែល​ការ​ទៅដើរកម្សាន្តនៅ​ប្រទេស​ចិន​ដើម្បី​ដកបទពិសោធ​ពី​បុណ្យចូលឆ្នាំ​ថ្មីប្រពៃណីចិន​ក្លាយជានិន្នាការថ្មី ​ហើយ​ខណៈ​ពេល​ដែលពាក្យ​”Becoming ​Chinese”​(ការ​ក្លាយ​ទៅជា​ជនជាតិ​ចិន)និង​ពាក្យ​”China​ma​x​xing”​(មាន​លក្ខណៈពិសេស​បំផុត​របស់​ចិន)​ក្លាយជា​ពាក្យពេញនិយម​លើ​បណ្តាញ​អ៊ីន​ធឺ​ណិត ​អ្នកផងទាំងពួង​កំពុង​រួមគ្នា​ទទួល​អារម្មណ៍​ពី​ភាពល្អបវរ​តាម​បែប​ផែន​ចិន​ដើម្បី​សម្រេ​ច​បាន​នូវ​ផលប្រយោជន៍និង​សុខដុមនីយកម្មរួម​តាមរយៈ​ភាពទាក់ទាញ​ដ៏​ពិសេស​រៀងៗខ្លួន ​៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print