លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី ជួបសន្ទនា​ជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន

ចែករំលែក៖

អន្តរជាតិ : នាថ្ងៃទី១១ ខែ​កុម្ភៈលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សា​ការងារ​ជាមួយ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននៅទីក្រុង Budapest ។
លោក Wang Yi បានថ្លែងថា មេដឹកនាំនៃប្រទេសទាំងពីរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនុកចិត្ត​គ្នា​ និងមិត្តភាព ដែលបាន​ផ្តល់នូវការធានាជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-ហុងគ្រីប្រកបដោយភាព​រឹងមាំ​ ។ លោកបានស្វាគមន៍ប្រទេសហុងគ្រីចែក​រំលែក​កាលានុវត្តភាពជាមួយ​ការ​ធ្វើ​​ទំនើបកម្មតាម​បែបផែន​ចិន ដើម្បី​ជំរុញ​ការអភិវឌ្ឍរួម​គ្នា​។​ រឿងរ៉ាវជោគជ័យនៃកិច្ចសហប្រតិបត្តិការចិន-ហុងគ្រីនឹងជា​គំរូសម្រាប់​អឺរ៉ុប និងពិភពលោក។

ជាការឆ្លើយតប លោក Orban ​ បានលើកឡើងថា​ ដំណើរទស្សនកិច្ចជា​ប្រវត្តិសាស្ត្ររបស់លោក Xi Jinping ប្រធាន​រដ្ឋចិន ទៅកាន់​ប្រទេសហុងគ្រី កាលពីឆ្នាំ២០២៤ បានពង្រឹងចំណង​មិត្តភាពប្រពៃណីរវាងប្រទេសហុងគ្រី និងចិន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងគ្រប់​វិស័យ​។ ប្រទេសហុងគ្រីសម្តែង​ការ​កោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ប្រកាន់ខ្ជាប់យ៉ាងមុត​មាំចំពោះគោលនយោបាយចិនតែមួយ និងរំពង​ទុក​ធ្វើ​ឱ្យ​ស៊ី​ជម្រៅបន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ។ ប្រទេសហុងគ្រីនឹងបន្តជំរុញ​យ៉ាងសកម្មនូវការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុបនិង​ចិន។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក Wang Yi ក៏​បានជួបពិភាក្សាការងារ​ជាមួយ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រីនិងបានរួមគ្នាជួបជាមួយអ្នកសារព័ត៌មាន ផងដែរ​៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print