អន្តរជាតិ ៖ លោក Ali Larijani ទីប្រឹក្សា មេ ដឹកនាំកំពូល អ៊ីរ៉ង់ បាន ផ្តល់បទសម្ភាសន៍ ជាមួយ ប៉ុស្តិ៍ ទូរទស្សន៍ Al Jazeera នៃប្រទេសកាតា នៅថ្ងៃទី ១១ ខែ កុម្ភៈ ថា ការចរចា រវាង អ៊ីរ៉ង់ និង អាមេរិក កំពុងបន្ត ប៉ុន្តែ ភាគីអ៊ីស្រាអែល មានបំណង បំផ្លាញ ដំណើរការនៃការចរចា ថែមទាំង រកលេស បង្ក ហេតុ ទៀតផង។
លោក Larijani បាន ប្រាប់ថា ទង្វើរបស់អ៊ីស្រាអែល សំដៅចំពោះ ស្ថិរភាព នៃ តំបន់ មជ្ឈិមបូព៌ា ទាំងមូល។ ប្រទេស ក្នុងតំបន់ កំពុង ខិតខំប្រឹងប្រែង ដើម្បី ធានា ឱ្យ ការ ចរចា រវាង អ៊ីរ៉ង់និង អាមេរិក ទទួលបាន ជោគជ័យ អ៊ីរ៉ង់ ផ្ទាល់ ក៏ មាន អាកប្បកិរិយាដ៏ វិជ្ជមាន ទោះបី ជា មិនទាន់ ទទួលបាន «សំណើ ជាក់ស្តែង» ពីភាគីអាមេរិក ក្តី។ បើសិនជា អាមេរិក វាយប្រហារ អ៊ីរ៉ង់ នោះ អ៊ីរ៉ង់ នឹងតបត វិញ ចំពោះ មូលដ្ឋាន យោធានៅ មជ្ឈិមបូព៌ា របស់ អាមេរិក។
នៅថ្ងៃទី ១១ ខែកុម្ភៈ ដដែល ប្រធានាធិបតី អាមេរិក និង នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាន ធ្វើ កិច្ចជំនួប បិទ ទ្វារ នៅសេតវិមាន ក្រោយមក លោក Trump បាន បង្ហោះ សារតាម បណ្តាញ ទំនាក់ទំនង សង្គមថា ការ ដើរដល់កិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ « នឹងជា ជម្រើសអទិភាព ចម្បង » នៃភាគីអាមេរិក៕
ប្រភព ៖ CCFR (រូបភាពឯកសារ)










