ជន​ជាតិចិន ៣១៩នាក់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​អន្តោ​ប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ ជន​ជាតិចិន ៣១៩នាក់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)​ និងបានបន្តបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ របស់​លោកអភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី០នាក់) ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។

គួរជម្រាបជូនដែរថា​ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា​ កម្លាំងសមត្ថកិច្ច​ជំនាញ​របស់កម្ពុជា​ បានបញ្ជូនជនជាតិចិនសរុប ១៣៧៩ នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scam យ៉ាង​សកម្ម​បន្ទាប់ពី​រាជរដ្ឋាភិបាល​ បានចាត់​វិធានការ​តឹងរឹងបោសសម្អាតលើបទល្មើស Online Scam។

...

យោងតាមរបាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា​ គឺចាប់ថ្ងៃទី៧ បណ្តេញ ១១០ នាក់, ថ្ងៃទី៨ បណ្តេញ ៣១២ នាក់ , ថ្ងៃទី៩ ដល់ថ្ងៃទី១១ ក្នុងមួយថ្ងៃៗ បណ្តេញ ៣១៩ នាក់​​។​ ដោយ​ឡែក​មនុស្សជាច្រើនផ្សេងទៀត នៅតែត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និង កំពុងស្ថិតក្រោមការស៊ើបអង្កេត តាមនីតិវិធីច្បាប់ មុនធ្វើមាតុភូមិនិវត្តន៍ជាបន្តបន្ទាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print