អន្តរជាតិ ៖ ខណៈពេល បុណ្យ ឆ្នាំចិនឆ្នាំ មមី ដែលជា បុណ្យ ប្រពៃណី របស់ ជនជាតិ ចិន ខិតចូលមកដល់ នា រសៀល ថ្ងៃទី ១១ ខែកុម្ភៈ លោក Xi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន ប្រធានរដ្ឋ ចិន និង ជា ប្រធាន គណៈកម្មាធិការ យោធា មជ្ឈិម ចិន បាន ជួបជុំគ្នា ជា មួយ តំណាងនានានៃ គណៈកម្មាធិការ មជ្ឈិមបក្សប្រជាធិបតេយ្យ អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្ម និង ពាណិជ្ជកម្មទូទាំង ប្រទេស ចិន និង ឥស្សរជនមិនកាន់បក្ស នៅវិមានសភាប្រជាជន នៅទីក្រុង ប៉េកាំង ដើម្បី អបអរសាទរថ្ងៃ បុណ្យចូលឆ្នាំ ថ្មី ប្រពៃណីចិន ។ លោក Xi Jinpingបាន តំណាង ឱ្យ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន សូមសួរ សុខ ទុក្ខ ដោយ ស្មោះស្ម័គ្រ និង សម្តែង ជូនពរ ដ៏ល្អ បវរ ចំពោះ គណបក្ស ប្រជាធិបតេយ្យ នានា សហព័ន្ធ ឧស្សាហកម្ម និងពាណិជ្ជកម្ម ឥស្សរជន មិនកាន់ បក្ស និង សមាជិកនៃរណសិរ្សរួបរួមរបស់ ចិន ៕
ប្រភព ៖ (CCFR)









