រុស្ស៊ីអះអាងពីការវាយប្រហារលើគោលដៅយោធាអ៊ុយក្រែនចំនួន ១៤៧ កន្លែង

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា យោធារបស់ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើគោលដៅយោធាចំនួន ១៤៧ និងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលបម្រើប្រតិបត្តិការយោធានៅអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹង “ការវាយប្រហារភេរវកម្ម” ដោយទីក្រុងគៀវ។

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានផ្សាយថា ក្រុមមន្រ្តីបានអះអាងថា រុស្ស៉ីវាយប្រហារអ៊ុយក្រែនដោយយន្តហោះដ្រូន និងមីស៉ីលបាលីស្ទីគ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាលឱ្យប្រព័ន្ធថាមពលរបស់ខ្លួនកាន់តែរងគ្រោះ ដោយធ្វើឱ្យមនុស្សរាប់ម៉ឺននាក់ក្នុងរដ្ឋធានីកៀវ តំបន់ Dnipro និង Odesa គ្មានអគ្គិសនី ថាមពលកម្តៅ និងទឹកសម្រាប់ប្រើប្រាស់។
អភិបាលក្រុង លោក Vitali Klitschko និយាយថា គ្រាន់តែទីក្រុងកៀវមួយ អគារលំនៅឋានប្រហែល ៣ ៥០០ខ្នង គ្មានថាមពលកម្តៅ នាយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារថ្មីរបស់រុស្ស៉ី បន្ថែមលើផលប៉ះពាល់ស្រាប់។ ក្រុមហ៊ុនថាមពលឯកជន DTEK បានឱ្យដឹងថា រោងចក្រថាមពលកម្តៅមួយរបស់ខ្លួនត្រូវបានកំណត់គោលដៅ។ មនុស្សជាង ១០០ ០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់ ខណៈមនុស្សពីរនាក់រងរបួស។
នាយប់ថ្ងៃដដែល អភិបាលតំបន់ Odesa លោក Oleh Kiper និយាយថា រលកទីពីរនៃការវាយប្រហារដោយដ្រូនបានបំផ្លាញផ្ទះសម្បែង និងទីតាំងឧស្សាហកម្ម ដែលរំខានដល់ការផ្គត់ផ្គង់អគ្គិសនី កម្តៅ និងទឹក។ រលកដំបូងនៃការវាយប្រហាររបស់រុស្ស៉ី បានធ្វើឱ្យមនុស្សជិត ៣០០ ០០០នាក់គ្មានទឹកប្រើប្រាស់ ខណៈអគារជិត ២០០ខ្នងត្រូវបានទុកចោល ដោយសារតែគ្មានម៉ាស៉ីនកម្តៅ។ អភិបាលតំបន់ Dnipro លោក Oleksandr Ganzha និយាយថា ទីក្រុងឧស្សាហកម្មភាគអាគ្នេយ៍នៃតំបន់ បានការវាយប្រហារដោយមីស៉ីល និងដ្រូន ធ្វើឱ្យមនុស្ស ៤នាក់រងរបួស។
បើតាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៉ីបានប្រើប្រាស់មីស៉ីលបាលីស្ទិកចំនួន ២៤គ្រាប់ មីស៉ីលគ្រូសមួយគ្រាប់ និងដ្រូន ២១៩គ្រឿង ខណៈកងទ័ពអាកាសបានបាញ់ទម្លាក់ ឬស្ទាក់មីស៉ីលចំនួន ១៦គ្រាប់ និងដ្រូន ១៩៧គ្រឿង៕

...

រូបថត​: vov

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print