នគរបាលស្រុកគងពិសីឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់និងជួញដូរគ្រឿងញៀន៣នាក់

ចែករំលែក៖

អនុវត្តតាមការណែនាំពីលោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក មុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន ៣នាក់ត្រូវបានឃាត់ខ្លួន និងដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៤កញ្ចប់ (តូច១.មធ្យម៣) ទូរស័ព្ទដៃ ៣គ្រឿង ដាវ ២ដើម ឧបករណ៍ប្រើប្រាស់មួយចំនួន។

ពីមន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី១៤ខែកុម្ភៈនេះថា នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ១២:២០នាទី កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី ល្បាតដល់ចំណុចផ្លូវលំភូមិ

តាមេម ឃុំជង្រុក ស្រុកគងពិសី បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ១នាក់ឈ្មោះ ជន់ វេហា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិតាមេម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន២កញ្ចប់មធ្យម ទូរស័ព្ទដៃ ០១គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

យោងតាមចម្លើយសារភាព បានបន្តទៅឃាត់មុខសញ្ញា ឈ្មោះ ស៊ិន សារ៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិបាល័ង្គរាជា ឃុំស្នំក្រពើ ស្រុកគងពិសី ត្រួតពិនិត្យឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១ កញ្ចប់មធ្យម ទូរស័ព្ទដៃ១គ្រឿង,ដាវ២ដើម,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងឈ្មោះ ទិត សីហា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ត្រួតពិនិត្យឃើញមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច ទូរស័ព្ទ១គ្រឿង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print