បុរសម្នាក់នៅខេត្ត Nonthaburi ប្រទេសថៃបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃពុធ (១១ កុម្ភៈ) ភ្លាមៗបន្ទាប់ពីបានទទួលកាដូថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីមិត្តស្រីរបស់គាត់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ Khaosod ប៉ូលីសមកពីស្ថានីយ៍ Bang Bua Thong ត្រូវបានជូនដំណឹងពីគ្រោះថ្នាក់ចរាចរណ៍តែមួយនៅម៉ោង 1 ព្រឹក ហើយបានរកឃើញសាកសពរបស់បុរសឈ្មោះ Narin Suksusom អាយុ 26 ឆ្នាំនៅជិតផ្លូវបំបែក។
នៅក្បែរនោះមានម៉ូតូ Yamaha Grand Filano ពណ៌ខ្មៅ ខូចខាតផ្នែកខាងមុខ។កាបូបមួយដែលព្យួរលើម៉ូតូក៏មានដបទឹកដែលឆ្លាក់ដោយរូបគាត់ និងពាក្យថា រីករាយថ្ងៃបុណ្យក្តីស្រឡាញ់”Happy Valentine”។
មិត្តស្រីរបស់គាត់អាយុ 32 ឆ្នាំបានមកដល់កន្លែងកើតហេតុភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់កើតឡើង ហើយត្រូវបានគេប្រទះឃើញកំពុងត្រូវបានលួងលោមដោយអ្នកជួយសង្គ្រោះ។
នាងបានបង្ហើបថា ពួកគេបានទៅកន្លែងកម្សាន្តមួយកាលពីល្ងាចថ្ងៃដែលនាងបានជូនកាដូដល់គាត់ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ ។
ពួកគេបានចាកចេញទៅផ្ទះរៀងខ្លួនមុនពេលនាងដឹងពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនោះ។
សាក្សីម្នាក់បានប្រាប់សមត្ថកិច្ចថា ខ្លួនបានជិះពីក្រោយជនរងគ្រោះមួយរយៈមកហើយក៏ឃើញគាត់បុក មុននឹងដួលបោកក្បាលទៅលើម៉ូតូ ។ មិនមានរថយន្តផ្សេងចូលរួមនោះទេ។
ប៉ូលិសក៏កំពុងពិនិត្យវីដេអូកាមេរ៉ាសុវត្ថិភាព (CCTV) នៅជុំវិញតំបន់ ដើម្បីបញ្ជាក់ស្ថានការណ៍ពិតនៃគ្រោះថ្នាក់៕










