តបណ្តាញខ្សែរភ្លើងដើម្បីឆក់ត្រី ខុសបច្ចេកទេសឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តបាត់ដំបង៖​ បុរសម្នាក់ត្រូវបានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងតបណ្តាញភ្លើងដើម្បីឆក់ត្រីនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី៦ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ យ៉ម សាម៉េត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឆក់ខ្សែភ្លើងស្លាប់ខណៈពេលជនរងគ្រោះកំពុងតខ្សែរភ្លើងដើម្បីឆក់ត្រី ក្នុងប្រឡាយទឹកក្រោយផ្ទះម្តាយធំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យរួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះអោយខាងក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print