ឃុំខ្លួនបុរសម្នាក់ ករណីដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប÷សាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនបុរសម្នាក់ដែលជាមន្រ្តីឧទ្យានុរក្ស (បរិស្ថាន) ករណីដាល់ប្រពន្ធជាច្រើនដៃ បណ្ដាលឲ្យរងរបួសធ្ងន់ ។

ជនត្រូវចោទឈ្មោះ រ៉េន ចាន់ ណារ៉ូ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) មានស្រុកកំណើតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប មានទីលំនៅបច្ចុប្បន្ន រស់នៅផ្ទះជួល ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានលោក អាំង សុភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបបង្គាប់ឱ្យសមត្ថកិច្ចជំនាញ យកទៅដាក់ពន្ធនាគារបណ្តោះ អាសន្ន នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ចោទពីបទហិង្សាប្រព្រឹត្តិដោយសហព័ន្ធ ។

ករណីហិង្សាវាយប្រពន្ធជាច្រើនលើកប្រព្រឹត្តនៅបន្ទប់ជួលក្នុង ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ការឃាត់ខ្លួនធ្វើឡើងដោយនគរបាលខេត្តសៀមរាបបន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ ឈ្មោះ ប.រ. រ.ត.ន  អាយុ៣០ឆ្នាំ រស់នៅផ្ទះជួលភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ឲ្យត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print