ភ្នំពេញ÷ បុរសម្នាក់ត្រូវបានគេសង្ស័យថាមានជាតិស្រាក្នុងខ្លួនទំនងជាស្រវឹងខ្លាំងបានបើករថយន្តរ៉េងរវើមួយគ្រឿងជ្រុលទៅបុកនិង
ជាមួយរថយន្តស៊េរីទំនើបម៉ាកសឺដេសពេញទំហឹងបណ្តាលអោយរងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបរទាំងសងខាងមិនរងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទីយប់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅតាមបណ្តោយយផ្លូវ ៩២ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើមានរថយន្តសេរីទំនើប១គ្រឿម៉ាករ៉េងរវឺ ពាក់ស្លាកលេខខេមរភូមិន្ទ02-2-6279 បើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនិងរថយន្តស៊េរីទំនើបម៉ាកសឺដេសពាក់ស្លាកលេខភ្នំពេញ2BD-8198កំពុងបើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំសំណាងល្អអ្នកបើកបរទាំងសងខាងមិនមានរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនាក់ទំនងទៅសមត្ថកិច្ចទំនាញចុះមកដល់កន្លែងកើតហេតុរួចបានឲ្យភាគីទាំងសងខាងទៅធ្វើការសម្របសម្រួលគ្នានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្តរ៉េងរូវើបានចេញសំណង ១,២០០ ដុល្លារទៅឲ្យខាងភាគីរថយន្តម៉ាកសឺដេសដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
ដោយ÷ចន្ទ លីហ្សា










