អគ្គិភ័យឆាបឆេះផ្ទះថ្ម៣ល្វែង រួមទាំងរថយន្ត ០២គ្រឿង នៅសង្កាត់ចោមចៅទី២

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះថ្មចំនួន៣ល្វែងត្រូវបានអគ្គិភ័យបានលេបត្របាក់អស់ស្ទើរទាំងស្រុង រួមទាំងរថយន្ត ០២គ្រឿង​ និងបណ្តាលឱ្យមន្រ្តីអគ្គិភ័យ ០២នាក់រងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៣០នាទីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ គេឃើញបង្គោលភ្លើង ដែលនៅជាប់ផ្ទះកើតហេតុ មានការឆ្លងចរន្តអគ្គិសនី ឆាបឆេះខ្សែភ្លើង ។ ភ្លាមៗ ប្រជាពលរដ្ឋបង្កការឆោរឡោរ រកបំពង់ មកជួយបាញ់គ្រប់គ្រងដែរ តែដោយសារអណ្តាតភ្លើងលាយលំខ្យល់ ឆេះលឿនខ្លាំងពេក ។ ទើបពលរដ្ឋប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ផងដែរ ។

...

អគ្គិភ័យនេះដែរបានបង្កខូចខាតផ្ទះ ១ល្វែង​ រួមទាំងបានរាលដាលដល់ផ្ទះ០២ល្វែងទៀត និងសំបកកង់រថយន្ត , ម៉ាសុីនត្រជាក់ , គ្រឿងភេសជ្ជៈមួយចំនួនធំ នឹងសម្ភារៈអស់ស្ទើរទាំងស្រុង ។ ក្នុងនោះ រថយន្តពន្លត់របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ , រថយន្តជំនួយ កងពលតូចង៧០ , រថយន្តក្រសួងមហាផ្ទៃ , នឹងរថយន្តជំនួយជាច្រើនទៀតបានមកដល់ទីតាំងជាច្រើនគ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុអោយបានច្បាស់លាស់ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print