ខេត្តព្រះសីហនុ÷ បង្រ្កាបករណី ក្រុមក្មេងទំនើង ១ក្រុម ប្រើអំពើហិង្សាដោយចេតនា (មានពូថៅ ដាវ ដំបងវាយ កាប់ម៉ូតូជនរងគ្រោះ)ឃាត់ខ្លួន៩នាក់នៅភូមិគគី សង្កាត់បិតត្រាំង ក្រុងកំពង់សោម។
ដោយមានការយកចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ។
យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១ និង១០ នាទីរំលងអាធ្រាត្រ នៅចំនុចក្រោមចំណោទខ្មែរធ្វើបាន ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនាមួយកើតឡើងបង្កដោយក្រុមទំនើង១ក្រុម មានគ្នា៩នាក់ ជិះម៉ូតូ ចំនួន៥គ្រឿងដេញវាយ ប្រើប្រាស់ ពូថៅ ដាវ ដំបងឈើ ធ្វើសកម្មភាព វាយនឹងកាប់បំផ្លិចបំផ្លាញ ម៉ូតូជន រងគ្រោះ១គ្រឿងបណ្តាលឱ្យរងការខូច ខាតជាដំណំ។
ជនរងគ្រោះ៖១.ឈ្មោះយ៉ែម សុខគ្រាត ភេទប្រុសអាយុ ២៦ឆ្នាំ(មុខរបរកម្មកររោងចក្រ),២.ឈ្មោះ ឈាត ដែន ភេទប្រុសអាយុ២២ឆ្នាំ(កម្មកររោងចក្រ),៣.ឈ្មោះ សន វីត ភេទប្រុសអាយុ២០ឆ្នាំ (មុខរបរកម្មកររោងចក្រ)។ អ្នកទាំង៣ ស្នាក់នៅភូមិពូធឿង សង្កាត់បិតត្រាំងក្រុង កំពង់សោម ខេត្តព្រះសីហនុ(ពុំមានរងរបួសនោះទេ)។
បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានចុះធ្វើការស្រាវជ្រាវ ។ រហូតមកដល់យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦វេលាម៉ោង១.៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៩នាក់ រួមទាំងវត្ថុតាង។
ជនសង្ស័យ៖ ១.ឈ្មោះ សាង ចិន ភេទប្រុស អាយុ១៩ ឆ្នាំ(មុខរបរជាងភ្លើង)ស្នាក់នៅភូមិ១សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ២.ឈ្មោះ រុន រ៉ាវីត ភេទ ប្រុស អាយុ១៨ឆ្នាំ (មុខរបរលាងឡាន) ស្នាក់នៅ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ (បើកម៉ូតូ),៣.ឈ្មោះ យ៉ាន់ ផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ (មុខរបរជាងភ្លើង) ស្នាក់ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ(កាន់ដំបងឈើ) ,៤.ឈ្មោះ ម៉ុន ប៊ុនឡៃ ភេទប្រុស អាយុ១៧ឆ្នាំ(មុខរបរជាងភ្លើង) ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ (កាន់ពូថៅ) ៥.ឈ្មោះ ចាន់ តុលា ភេទប្រុស អាយុ១៧ ឆ្នាំ (មុខរបរជាងភ្លើង)ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ(បើកម៉ូតូ)៦.ឈ្មោះ ងីន ថានុ ភេទ ប្រុស អាយ១៧ឆ្នាំ (មុខរបរជាងភ្លើង)ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហន(កាន់ដាវ)៧.ឈ្មោះ ម៉ាន មូស្លីម ភេទ ប្រុសអាយុ១៧ឆ្នាំ(មុខរបរជាងភ្លើង) ស្នាក់នៅភូមិ៣ សង្កាត់៤ក្រុងព្រះសីហនុ(បើកម៉ូតូនឹងជាអ្នកថតសកម្មភាព) ៨.ឈ្មោះ ប៉ាក គង់ហាន ភេទប្រុស អាយុ ១៨ ឆ្នាំ(មុខរបរកម្មករការ៉ាសសាំង)ស្នាក់នៅភូមិភូមិ១ សង្កាត់១ក្រុងព្រះសីហនុនិង ៩.ឈ្មោះ ខា ឆាវិន ភេទ ប្រុស អាយុ១៦ឆ្នាំ(មុខរបរជាងភ្លើង)ស្នាក់នៅភូមិ១ សង្កាត់១ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
វត្ថុតាងដកហូតរួមមាន៖
១.ពូថៅចំនួន ០១ដើម
២.ដាវចំនួន ០១ដើម
៣.ដំបងឈើ ចំនួន១កំណាត់
៤.ម៉ូតូចំនួន៥គ្រឿង(មធ្យោបាយប្រព្រឹត្របទល្មើស)
៥.ទូរស័ព្ទដៃ ចំនួន៨គ្រឿង
-ក្នុងករណីខាងលើ ខូចខាត ម៉ូតូ១គ្រឿង ។
បច្ចុប្បន្ន ក្រុមជនសង្ស័យ រួមនទាំងវត្ថុតាង ត្រូវបានផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់សោម កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តតាមនីតិវិធី ៕










