នគរបាលខេត្តកណ្ដាលបង្ក្រាបក្រុមចោរប្លន់ និងជួញដូរគ្រឿងញៀនដ៏ធំ ឃាត់ខ្លួនបាន ៤នាក់ និងរឹបអូសវត្ថុតាងរាប់សិបមុខ

ចែករំលែក៖

ខេត្តកណ្តាល÷ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកប្រតិបត្តិការបង្ក្រាបសំបុកចោរប្លន់ ទទួល ផលចោរកម្ម និងជួញដូរគ្រឿងញៀនដ៏សកម្ម១ ក្រុម ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតវត្ថុតាងគ្រឿងបន្លាស់ម៉ូតូ អាវុធ និងឧបករណ៍ពាក់ព័ន្ធជា ច្រើនមុខ។ ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីថ្ងៃទី៨ កុម្ភៈ ២០២៦ វេលាម៉ោង ៣ និង១៥នាទីរំលងអធ្រាត្រ នៅចំណុចបណ្ដោយផ្លូវជាតិលេខ៥១ ក្នុងភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ឲ្យដឹងថា ក្រុមជនសង្ស័យពាក់ព័ន្ធក្នុងសំណុំរឿងនេះមានគ្នាទាំងអស់ ១០នាក់ ប៉ុន្តែសមត្ថកិច្ចឃាត់ខ្លួនបាន ៤នាក់សិន រួមមានទី១ ឈ្មោះ អ៊ំ រដ្ឋធី ហៅ ធី ភេទប្រុស អាយុ ៣១ឆ្នាំជាមេក្លោង ទី២ ឈ្មោះ អ៊ំ ឈុនលី ភេទប្រុស អាយុ២៣ឆ្នាំ ជាមេក្លោងនិងមានសារធាតុញៀនក្នុងទឹកនោម ទី៣ ឈ្មោះ ង៉ូវ ខេមរា ហៅ ឡយ ភេទប្រុស អាយុ២៣ឆ្នាំមានសារធាតុញៀនក្នុង ទឹកនោម និងទី៤ ឈ្មោះ ផុន សុភាព ហៅ គួយ ភេទ ប្រុស អាយ្៣០ឆ្នាំ ជាអ្នកទទួលផលចោរកម្មមានសារធាតុញៀនក្នុងទឹកនោម និងមានដីកាចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន។ ចំណែកបក្ខពួក ៦នាក់ទៀតកំពុងរត់គេចខ្លួន។

រីឯជនរង គ្រោះមានឈ្មោះ រិន ធូម៉ា (ប្រុស, ២៣ឆ្នាំ) មុខរបរកសិករ ដែលបានបាត់បង់ម៉ូតូ ១គ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-5120។ វត្ថុតាងដែលដកហូតបានមានចំនួនច្រើនសន្ធឹកសន្ធាប់រួមមាន រថយន្ដ ១គ្រឿងម៉ាក Toyota Prius ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9507 (មធ្យោបាយធ្វើសកម្មភាព), ម៉ូតូ Honda XR ចំនួន ២គ្រឿង, គ្រឿងបន្លាស់ម៉ូតូចម្រុះ, អាវុធរួមមានកាំបិតផ្គាក់ ៥ដើម,ពូថៅ១,ដែកទីប ១,ដាវ ២ដើម,គ្រាប់កាំភ្លើង ៥គ្រាប់,ស្នាប់កាំភ្លើងខ្លី ១ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងជញ្ជីងថ្លឹងចំនួន ២គ្រឿង។

លោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃទី៧ ខែកុម្ភៈឆ្នាំ ២០២៦ ម៉ោង ១៥ និង០០នាទីជនរងគ្រោះនិងមិត្តភក្តិបានជិះម៉ូតូមកលេងផឹកស៊ីនៅបន្ទប់ជួលបងធម៌ ក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង។ លុះផឹកដល់ម៉ោង៣ទៀប ភ្លឺ ថ្ងៃទី៨ ខែកុម្ភៈ ពេលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានរថយន្ត Prius ពណ៌ស១គ្រឿងបើកមកកៀរឲ្យឈប់។ ដោយស្មានថាជាប៉ូលិស ជនរងគ្រោះក៏ឈប់។ ពេលនោះ ជនសង្ស័យឈ្មោះ ហួន ហ៊ីម បានចុះមកវាយមិត្តភក្តិជនរងគ្រោះជាច្រើនដៃ ចំណែកឈ្មោះ អ៊ំ ឈុនលី បានកាន់កាំបិតផ្គាក់ចុះមកគំរាម ធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ។ ភ្លាមនោះ ឈ្មោះ ហួន ហ៊ីម បានជិះម៉ូតូជនរងគ្រោះគេចខ្លួនទៅបាត់។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានបណ្តឹង កម្លាំងជំនាញចម្រុះបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោង ៨ និង៣០នាទីព្រឹក ក៏បានឈានទៅឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងនៅផ្ទះសំណាក់ត្រាពេជ្រ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ តាមចម្លើយឈ្មោះ អ៊ុំ ឈុនលី បញ្ជាក់ថា ក្រោយប្លន់បានពួកគេយកម៉ូតូទៅលក់ឲ្យឈ្មោះ ផុន សុភាព។ លុះថ្ងៃទី១២ ខែ កុម្ភៈ សមត្ថកិច្ចបានបន្តឃាត់ខ្លួនឈ្មោះ ផុន សុភាព។ បន្ទាប់មកនៅថ្ងៃទី១៣ កុម្ភៈ ក៏ឈានទៅឃាត់ខ្លួនឈ្មោះ អ៊ំ រដ្ឋធី ដែលសារភាពថាខ្លួនជាអ្នកបើករថយន្តនៅថ្ងៃធ្វើ សកម្មភាព។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តកណ្តាល កាលពីថ្ងៃម្សិលមិញ ត្រូវនឹងថ្ងៃទី ១៤ កុម្ភៈ ២០២៦ ដើម្បីចាត់ការបន្តតាមច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print