ខេត្តសៀមរាប៖ នៅវេលាម៉ោងប្រមាណ ១៤ និង៥២ នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីវាយទូរលក់មាស ប្លន់យកគ្រឿងអលង្ការ មួយកើតឡើង នៅ ក្នុង ផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យមានការភ្ញាក់ផ្អើលកណ្តាលផ្សារដែលមិនធ្លាប់មានសោះកន្លងមក។
ភ្លាមៗ ផងដែរ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរស័ព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប និងកម្លាំងការិយាល័យជំនាញ បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ដកហូតវត្ថុតាង ម៉ូតូ០១គ្រឿង,ទូរស័ព្ទ០១គ្រឿង,ញញួរ០១ដើម, កាំបិតតាំងតោ០១ដើម, លោហធាតុពណ៌លឿងចំនួន ០៣ខ្សែ,បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធី ព្រមទាំងបានប្រគល់ ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំត្រូវបានធ្វើតេស្ត៍ទឹកមូត រកឃើញមានសារធាតុញៀន៕










