ម៉ូតូប៉ះម៉ូតូខ្ទាតចូលរថយន្តបណ្តាលឲ្យស្លាប់២នាក់ត្រង់ចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷ មន្ត្រីនគរបាលស្រុកសាមគ្គីមុន្នីជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ខែកុម្ភៈនេះថា នៅថ្ងៃ ទី ១៤ ខែកុម្ភ: ឆ្នាំ២០២៦ វេលាម៉ោង ១៩ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC(2013) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1E-4396 បើកបរដោយឈ្មោះ ទូច ឌីណា ភេទប្រុស អាយុ ១៦ឆ្នាំ (របួសធ្ងន់) មុខរបរកម្មកររោងចក្រ (មិនមានពាក់មួកសុវត្ថិភាព) រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ បើកបរក្នុងទិសដៅពីកើតទៅលិច។

លុះបើកបរដល់ចំណុចខាងលើ បើកទៅប៉ះម៉ូតូ១គ្រឿងម៉ាក HONDA DREAM 125CC(2021) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-3887 បើកបរដោយឈ្មោះ ខន មករា ភេទប្រុស អាយុ ២៦ឆ្នាំ (របួសធ្ងន់) មុខរបរ កម្មកររោងចក្រ (មិនមានពាក់មួកសុវត្ថិភាព)រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ និងអ្នករួមដំណើរ៣នាក់÷ ១/ឈ្មោះ ម៉ៅ លីដា ភេទស្រី អាយុ៣៤ ឆ្នាំ(ស្លាប់)មុខរបរកម្មកររោងចក្រ(មិនពាក់មួកសុវត្ថិ ភាព)២/ឈ្មោះ ហាន រិទ្ធ ភេទស្រី អាយុ ២០ឆ្នាំ (ស្លាប់) មុខរបរកម្មកររោងចក្រ (មិនមានពាក់មួកសុវត្ថិភាព) ៣/ឈ្មោះ សំអាត ថៃ ភេទប្រុស អាយុ ០៣ ឆ្នាំ(របូសធ្ងន់)ទាំង ០៣នាក់ រស់នៅភូមិព្រៃជង្រុក ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្តាលឱ្យឈ្មោះ ម៉ៅ លីដា ឈ្មោះ ហាន រិទ្ធ និង ឈ្មោះ សំអាត ថៃ ដួលខ្ទាតចូលក្រោមរថយន្ត ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-6128 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុបានបើកបរបន្តដំណើរទៅមុខគេចខ្លួនបាត់ ។

រហូតដល់វេលាម៉ោង ២៣ និង ១៥ នាទី ទើបកម្លាំងជំនាញស្រាវជ្រាវរកឃើញរថយន្តខាងលើប្លុងទុកចោលនៅចំណុចដីឡូតិ៍ខាងកើតភូមិក្រាំងទំនប់ ឃុំចាន់សែនដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មុនស្សនិងខូចខាតសម្ភារ:ដូចខាងក្រោម៖

ស្លាប់ស្ត្រី២នាក់(បានធ្វើកំណត់ហេតុប្រគល់-ទទួលសពរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី)
– របួសធ្ងន់មនុស្ស ០៣នាក់ ប្រុស
– ខូចខាតស្រាលរថយន្ត ០១គ្រឿង
– ខូចខាតធ្ងន់ម៉ូតូ ០២ គ្រឿង

...

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូខាងលើបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print