មន្ទីរទេសចរណ៍អំពាវនាវភ្ញៀវមកលេងកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំចិន

ចែករំលែក៖

ខេត្តបាត់ដំបង÷ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូម​អញ្ជើញ​មក​ទស្សនា​កម្សាន្តសប្បាយ​នៅ​ខេត្តបាត់ដំបង​ឱ្យ​បាន​ច្រើន​កុះករ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំចិន ខណៈតំបន់រមណីយដ្ឋាន និងគោលដៅ​ទេសចរណ៍​នៅ​ទូទាំង​ខេត្ត​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង គូសបញ្ជាក់ថា ខេត្តបាត់ដំបង គឺ​ជា​ទឹក​ដី​ដ៏ស្រស់ប្រិមប្រិយមានសក្ដានុពលទេសចរណ៍ទាំងធម្មជាតិ វប្បធម៌ សិល្បៈ ប្រពៃណី ហើយ​អ្វី​ដែលកាន់​តែ​ចាប់​អារម្មណ៍​នោះ​ គឺ​នៅតា​មគោល​ដៅ​ទេសចរណ៍​ជាប់​ប្រភព​ទឹក​គឺ​ល្អ​មែន​ទែន​សម្រាប់​ការងូតទឹកលេងកម្សាន្តនារដូវកាលនេះ។

សូមរំលឹកថា មន្ទីរទេសចរណ៍​ខេត្តបាត់​ដំបង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ទេសចរណ៍​នៃ​ស្នង​ការដ្ឋាន​នគរបាលខេត្ត ចុះណែនាំការ​ពង្រឹង​គុណភាព​សេវា​កម្ម​ទេសចរណ៍​ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានណែនាំដល់ម្ចាស់​អាជីវកម្ម​ទាំង​អស់​ត្រូវ​ចូល​រួម​ថែ​រក្សា​អនាម័យ​បរិស្ថាន និងរៀបចំសណ្ដាប់​ធ្នាប់​ឱ្យ​បាន​រៀប​រយ​ដើម្បី​ធានា​ថា​ភ្ញៀវ​ដែល​បាន​មក​លេង​កម្សាន្ត​មាន​អារម្មណ៍ស្រស់ស្រាយសប្បាយរីករាយ។

...

សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់​ប្រិមប្រិយ​មាន​ទាំង​រមណីយ​ដ្ឋាន​បែប​ប្រវត្តិ​សាស្រ្ត ​វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោល​ដៅ​ទេសចរណ៍​សរុប​ចំនួន​១១៥​កន្លែង​ក្នុង​នោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន​២​កន្លែង ​ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print