គ្រូបង្វឹកជម្រើសជាតិប្រេស៊ីល Ancelotti ត្រូវបានប្រទះឃើញថើបស្ត្រីបីនាក់ក្នុងពេលតែមួយ

ចែករំលែក៖

អតីតគ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti ត្រូវបានគេមើលឃើញថាកំពុងថើបជាមួយស្ត្រី 3 នាក់ក្នុងពេលតែមួយ ខណៈពេលដែលគាត់ចាយពេលរីករាយជាមួយពិធីបុណ្យ Carnival នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

 

គ្រូបង្វឹកជនជាតិអ៊ីតាលីវ័យ 66 ឆ្នាំត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការថ្មីរបស់ប្រេស៊ីលកាលពីរដូវក្តៅមុន ហើយគាត់បាននិងកំពុងរៀបចំសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។

 

ហើយវាហាក់បីដូចជាគាត់កំពុងរីករាយនឹងជីវិតនៅក្នុងប្រទេសអាមេរិកខាងត្បូង បន្ទាប់ពីត្រូវបានគេប្រទះឃើញក្នុងអំឡុងពេលពិធីបុណ្យដ៏ល្បីរបស់ពួកគេ។

 

អ្នកចាត់ការជើងចាស់នេះទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមបន្ទាប់ពីរូបភាពមួយបង្ហាញថាគាត់ឱបក្មេងស្រីបីនាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍នោះ។

 

អ្នកខ្លះបានស្នើថា គាត់ប្រហែលជានឹងមិនចាកចេញពីប្រទេសនេះទេ ដោយសារបរិយាកាសជប់លៀងសប្បាយរីករាយក្នុងប្រទេសប្រេស៊ីល បើទោះបីជាត្រូវបានគេផ្សាយពាក់ព័ន្ធជាមួយនឹងការងារនៅក្លឹប Manchester United នៅរដូវក្ដៅនេះក៏ដោយ។

 

នេះគ្រាន់តែជាការលើកឡើងរបស់អ្នកគាំទ្រគាត់ប៉ុណ្ណោះ តែតាមពិតលោក Ancelotti បានចូលរួមពិធីបុណ្យជាមួយនឹងភរិយារបស់គាត់លោកស្រី Mariann Barrena McClay ។ អ្នកទាំងពីរដែលបានជួបគ្នានៅចក្រភពអង់គ្លេស ខណៈដែលលោក Ancelotti កំពុងគ្រប់គ្រងក្លឹប Chelsea និងបានរៀបការតាំងពីឆ្នាំ ២០១៤។

 

លោក Ancelotti ដែលជាគ្រូបង្វឹកជោគជ័យបំផុតបន្ទាប់ពីឈ្នះពានរង្វាន់ច្រើនជាង 30 ហាក់ដូចជាមានបំណងរស់នៅក្នុងប្រទេសប្រេស៊ីលរយៈពេលវែង។

របាយការណ៍ពីសារព័ត៌មាន Athletic បានបង្ហាញថាគាត់នឹងចុះកិច្ចសន្យាបន្តជាមួយ ប្រេស៊ីល រហូតដល់ឆ្នាំ 2030 ។

...

 

នោះនឹងទុកឱ្យគាត់នៅដឹកនាំក្រុមរហូតដល់ចប់ World Cup 2030 ដែលនឹងធ្វើជាម្ចាស់ផ្ទះនៅអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print