ការបំពុលសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅតែបន្តកើតមាន

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៦មន្ត្រីឧទ្យានុរក្ស មន្ត្រីអង្គេតតាមដានជីវចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងកម្លាំងនគរបាលសហការ បានជួបប្រទះករណីបំពុលសត្វស្លាបមួយករណីកើតឡើងក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ក្រុមការងារបានប្រទះសាកសពសត្វទាកាបព្រៃចំនួន២ក្បាល អណ្តែតទឹកក្នុងអាងគ្រប់គ្រងទឹកនៃតំបន់ការពារ រួមជាមួយគួរស្រូវដែលមានជាប់ថ្នាំពុលដាក់ពង្រាយក្នុងផ្ទៃអាងគ្រប់គ្រងទឹក។ នេះបើតាមរបស់NatureLife Cambodia Organization។

ក្រោយការពិនិត្យនិងប្រមូលភស្តុតាង ដោយក្រុមការ ងារបានធ្វើសំណាកតាមបច្ចេកទេសការអង្កេតតាមដានសុខភាពសត្វព្រៃរួចរាល់ដើម្បីបញ្ជូនទៅក្រុមការងារបច្ចេកទេសសុខភាពសត្វព្រៃអង្គការ WCS សាកសពសត្វទាកាបព្រៃទាំង២ក្បាលត្រូវបានដុតបំផ្លាញចោល 

រីឯជនសង្ស័យកម្លាំងឧទ្យានុរក្សបាននឹងកំពុងស៊ើប

អង្កេតរកនិងកំណត់អត្តសញ្ញាណ។

សូមជម្រាបជូនថា ការបំពុលមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់ វាអាចសសម្លាប់សត្វក្នុងចំនួនយ៉ាងច្រើនក្នុង រយៈពេលដ៏ខ្លី រួមទាំងសត្វកម្រនិងជិតផុតពូជដូចជាសត្វក្រៀលជាដើម។ បើតាមការសង្កេតនៃការបំពុលនេះ ជនល្មើសមានបំណងចាប់សត្វយកទៅបរិភោគឬយកទៅលក់នៅលើទីផ្សារ បើសិនមនុស្សបរិភោគសាច់សត្វដែលត្រូវបានបំពុលនេះនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

អង្គការជីវិតធម្មជាតិនៅកម្ពុជានិងឧទ្យានុរក្សនៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅមានការព្រួយបារម្ភពីសកម្មភាពបំពុលនេះជាខ្លាំង និងសូមអំពាវនាវដល់

អជ្ញាធរមូលដ្ឋានក្នុងស្រុកបុរីជលសារ និងស្រុកកោះអណ្តែតនៃខេត្តតាកែវ មេត្តាជួយគាំទ្រក្នុងសើបអង្កេតតាមដានរកជនល្មើសនិងទបស្កាត់សកម្មភាពខុសច្បាប់នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

...

តំបន់ការពារទេសភាពបឹងព្រែកល្ពៅគឺជាតំបន់ដ៏ពិសេសរបស់ខេត្តតាកែវក្នុងការគាំំទ្របក្សីជាច្រើនប្រភេទជាពេសសត្វក្រៀលនិងសត្វចាប់ព្រៃវែងដែលជាសត្វកំពុងរងគ្រោះជិតផុតពូជ។ សូមចូលរួមការពារតំបន់ការពារទេសភាពបឹងព្រែកល្ពៅទាំងអស់គ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print