ជនសង្ស័យ៤នាក់ ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​ខេត្តពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីកងរាជរដ្ឋខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រោមការដឹក នាំបញ្ជាដោយផ្ទាល់ ​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ស្ពឺ​ កាលពីវេលាម៉ោង១៣:១០ នាទីនាថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ ២០២៦ កម្លាំង​ជំនាញ​កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន​​​បានឆ្មក់បង្រ្កាបជាក់ស្ដែងករណីគ្រឿង ញៀន និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ស្ថិតនៅចំណុចរោងចាំស្រែ១កន្លែង ក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ជនសង្ស័យចំនួន ៤នាក់ ដែលត្រូវ  សមត្ថកិច្ចចាប់ខ្លួនបានរួមមាន÷

ទី១/. ឈ្មោះ ភិន មាស អាយុ ៣៦ឆ្នាំ ភូមិព្រៃពពេល ឃុំពើក ស្រុកសំរោងទង ,ទី២/. ឈ្មោះ ឈឺន គុណ អាយុ ៤៦ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង,ទី៣/. ឈ្មោះ គង់ វិច្ឆិកា អាយុ ១៨ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង និងទី៤/. ឈ្មោះ ញ៉ាន ចាន់សៅ  អាយុ ២៧ឆ្នាំ ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

កម្លាំង​ជំនាញ​កងរាជអាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន÷ ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ០២កញ្ចប់ (ទម្ងន់ ២.២៩ក្រាម), ១/- ទូរសព្ទចំនួន ០៧ គ្រឿង, ២/- កាំបិតចំនួន២ដើម, ៣/- កំណាត់ឈើចំនួន ០១ដើម (ប្រវែងប្រហែល កន្លះម៉ែត្រ), ៤/- លោហៈធាតុពណ៍លឿង (ខ្សែក) ចំនួន ០១ខ្សែ, ៥/- ម៉ូតូចំនួន ០២គ្រឿង​​, ៦/- ថង់ច្រក​​​​​ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត !។

...

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន កសាងសំណុំរឿងបញ្ជូទៅ សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print