នគរបាលខេត្តស្ទឹងត្រែងបង្ក្រាបឃាត់ខ្លួនជនសង្ស័យពីរនាក់ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ដោយអនុវត្តតាមគោលការណ៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្ត​តាមបទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ លោក សរ​ សុពុត្រា​ អភិបាលនៃគណៈអភិបាលខេត្ត ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ  កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២ ទាបភ្លឺ មានករណីលួច(ម៉ូតូ) នៅចំណុចខាងក្រោយមន្ទីពេទ្យខេត្ត ស្ថិត នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង ។

​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត បានដឹក​នាំ​កម្លាំង​ជំនាញកំណត់​មុខ​សញ្ញា​ និងឈានដល់ការឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន៖

១.ឈ្មោះ ថាន់ បញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែក ក្រុង-ខេត្តស្ទឹងត្រែងនិង ២. ឈ្មោះ មីក សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំធាតុ ក្រុង-ខេត្តស្ទឹងត្រែង។ 

វត្ថុតាងចាប់យករួមមាន៖​ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ ២០២៤​ ចំនួន០១គ្រឿង(របស់​ជន​រងគ្រោះ​),ទូរសព្ទដៃម៉ាកIPhone 7 ពណ៌ផ្កាឈូក១គ្រឿង,ទូរសព្ទដៃម៉ាកIPhone 11pro ពណ៌ស្វាយ០១គ្រឿង។

...

បច្ចុប្បន្នជន​សង្ស័យ​ទាំង​២នាក់ខាងលេី​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​តុលាការ​ដើម្បីចាត់ការតាមនីតិវិធី​ច្បាប់​ ចំណែកវត្ថុតាងម៉ូតូ​ ដែល​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច​បាននោះ​  បាន​ប្រគល់​ទៅ​ជូន​ម្ចាស់​ដេីម​វិញ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print