រថយន្តបុកម៉ូតូបណ្តាលឱ្យរបួស២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ យុវជនប្រុសស្រី២នាក់បានរងរបួសធ្ងន់ស្រាលត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបេីកបុក​ កាលពីវេលាម៉ោង២២និង៣៦នាទី ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ស្រួយ គឹមលាង ភេទស្រី អាយុ១៩ឆ្នាំ រងរបួសបែកមាត់ មានអាសយដ្ឋាននៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះទី២មានឈ្មោះ គល់ សុគន្ធ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសស្រាល រលាត់ត្រង់ស្មា និងជើងខាងស្តាំ មានអាសយដ្ឋាននៅភូមិមុឺនពួក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
តាមប្ភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូនិច​ មួយគ្រឿងឌុបគ្នាតាមដងផ្លូវជាតិលេខ៣​ លុះមកដល់ចំណចកេីតហេតុស្រាប់តែមានរថយន្តមួគរឿងចិនចាំម៉ាកបេីកបុកពីក្រោយរួចគេចខ្លួនបាត់បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ស្រាល។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print