ឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥:៣០នាទី រហូតដល់ម៉ោង១៧:៣០នាទី កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០

២នាក់ជាបន្តបន្ទាប់ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនើង០២ក្រុមបានវាយប្រហារគ្នាយកមួកការពារសុវត្ថិភាពនិងប្រើដៃដេញគប់និងវាយគ្នាទៅវិញទៅមក) ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នៅចំណុច០២ទីតាំងផ្សេងគ្នា ។

ទី១-ឃាត់ខ្លួនជនសង្ស័យឈ្មោះ កេង វិចរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរស្ថិតនៅចំណុចមុខផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៥K ភូមិសំរោងទាវ សង្កាត់ក្រាំង ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៦ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥:៣០នាទីនិងទី២-ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ាល់ បូរ៉ា ភេទ ប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុចបណ្ដោយ ផ្លូវលេខ៥៧២ ក្រុមទី៤៣ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៧:៣០នាទី ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចលើដងផ្លូវលេខ ៥២៨ កែងផ្លូវលេខ៣៥៣ ក្រុមទី៥ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែ កុម្ភ: ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៦:៥៧នាទីល្ងាច ។

ជនសង្ស័យ ១-ឈ្មោះ កេង វិចរ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ D1 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ១០៥Kភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង២-ឈ្មោះ ប៉ាល់ បូរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ D2 វិទ្យាល័យឥន្ទ្រទេវី ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖ -ម៉ូតូ០១គ្រឿងម៉ាក HONDA TODAY ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GW-8595 លេខតួនិងលេខម៉ាស៊ីន: 1514035 និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I PHONE11 ពណ៌ត្រាវ ប្រើប្រាស់ស៊ីមកាតលេខ : 093 258 994 (ចាប់យកពីជនសង្ស័យឈ្មោះ កេង វិចរ៉ា) ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print