ត្រីបាណន់គីង្គក់ ហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់ នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ

ចែករំលែក៖

ខេត្តកោះកុង÷ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមផេកផ្លូវការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យដឹងនៅថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២៦។

ជាទូទៅ ត្រីបាឡែនវ័យជំទង់តែងតែបង្ហាញនូវការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានធម្មជាតិខាងក្រៅ ដែលធ្វើឱ្យពួកវាហែលមកជិតទូក និងអ្នកជ្រមុជទឹក មុនពេលហែលត្រឡប់ទៅបាតសមុទ្រវិញ។

ប្រសិនបើលោកអ្នកមានសំណាងបានជួបសត្វដ៏អស្ចារ្យទាំងនេះ សូមរក្សាចម្ងាយសុវត្ថិភាព បន្ថយល្បឿនទូក និងដាច់ខាតកុំប៉ះពាល់ពួកវា។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។

...

សូមជម្រាបថា បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។ ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print