ខេត្តពោធិ៍សាត់ ៖ មុននេះបន្តិចមានករណីគ្រោះថ្នាក់
ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់សន្លប់ស្ដូកស្ដឹងនៅចិញ្ចើមផ្លូវកៅស៊ូ១ខ្សែ ដែលគេសង្ស័យអាចបណ្ដាលមកពីជិះម៉ូតូបុកសត្វពាហនៈ(គោ)។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង នៅវេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ថ្ងៃអង្គារ ១កើត ខែផល្គុន សប្គស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមប្រភពនានាពីប្រជាពលរដ្ឋនៅទីនោះ គេឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 0367 ក្នុងល្បឿនលឿនគួសម លុះមកដល់ចំណុចកើតហេតុ មានសត្វពាហនៈ១ហ្វូងបោលនិងដើរឆ្លងផ្លូវ ក៍បណ្ដាលឲ្យបុរសបុកពេញទំហឹងតែម្ដង ទោះបីជាយ៉ាងណាបុរសរងគ្រោះ គេពុំទាន់ស្គាល់អតសញ្ញណនៅឡើយទេ ប៉ុន្តែអ្នកខ្លះនិយាយថា គាត់នៅភូមិក្បែរនេះដែរទេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ កំពុងជួយសម្រួលបញ្ជូនទៅសង្រ្គោះ ។
ប្រភពនៅម្ដុំនោះលើឡើងសុំសំណូមពរថា ឃើញបងប្អូនបើកបរក្នុងល្បឿនលឿនៗណាស់ សូមប្រុងប្រយ័ត្នផង ព្រោះខែនេះសត្វគេព្រលែងឲ្យស៊ីស្មៅពាសវាលពាសកាល(គ្រោះថ្នាក់ណាស)៕
ដោយៈ ប៉ឹម ពិន










