បងធំសេដ្ឋកិច្ចទី២ពិភពលោកឱ្យពលរដ្ឋពី កាណាដា និង ចក្រភពអង់គ្លេស អាចធ្វើដំណើរចូលដោយមិនចាំបាច់មានទិដ្ឋាការ

ចែករំលែក៖

ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ពលរដ្ឋពី កាណាដា និង ចក្រភពអង់គ្លេស អាចធ្វើដំណើរចូលប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការ ចាប់ពីថ្ងៃទី 17 ខែកុម្ភៈតទៅ បន្ទាប់ពីមេដឹកនាំរបស់ប្រទេសទាំងពីរបានប្រកាសកិច្ចព្រមព្រៀងនេះក្រោយដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង។

 

នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney បានធ្វើដំណើរទស្សនកិច្ចទៅកាន់ចិនកាលពីខែមករា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

 

មេដឹកនាំទាំងពីរបានសរសើរពីការរីកចម្រើនក្រោយជំនួបជាមួយមេដឹកនាំកំពូលចិន រួមមានប្រធានាធិបតី Xi Jinping ជាពិសេសលើបញ្ហាការធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេ។

 

ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃទី 15 ខែកុម្ភៈថា គោលនយោបាយនេះនឹងអនុវត្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ហើយអ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសទាំងពីរ អាចចូលប្រទេសចិនដោយគ្មានទិដ្ឋាការ សម្រាប់គោលបំណងអាជីវកម្ម ទេសចរណ៍ ទស្សនាមិត្តភក្តិ និងគ្រួសារ ការផ្លាស់ប្តូរ ឬការឆ្លងកាត់ ប្រសិនបើរយៈពេលស្នាក់នៅមិនលើស 30 ថ្ងៃ។

...

 

ភាគីចិនបានបន្ថែមថា វិធានការនេះមានគោលបំណង “ធ្វើឱ្យការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសចិន និងបណ្តាប្រទេសផ្សេងៗកាន់តែងាយស្រួល និងជិតស្និទ្ធជាងមុន”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print