តារាចម្រៀង Matthew Ko ម្ចាស់ជ័យលាភីប្រុសស្អាតហុងកុង បើកកកាយជីវិតរៀបការជាមួយអ្នកជំនួញជោគជ័យ

ចែករំលែក៖

តារាសម្ដែង និងចម្រៀង Matthew Ko ដែលជាជ័យលាភីការប្រកួតប្រុសស្អាតហុងកុង (Mr Hong Kong) ឆ្នាំ 2005 បាននិយាយបើកចំហអំពីជីវិតអាពាហ៍ពិពាហ៍របស់គាត់ជាមួយអ្នកជំនួញ Christine Wong និងគ្រួសារដែលពួកគេបានកសាងរួមគ្នា។

 

តាមរបាយការណ៍របស់ The Standard លោក Ko បាននិយាយថា គាត់បានជួប Wong ជាលើកដំបូង ខណៈពេលកំពុងថតវីដេអូផ្សព្វផ្សាយសម្រាប់ម៉ាកថែរក្សាសក់របស់នាង។ នៅពេលនោះ នាងកំពុងចិញ្ចឹមកូនតែម្នាក់ឯង ហើយ Ko មានការភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់នាងក្នុងការតុល្យភាពរវាងការគ្រប់គ្រងអាជីវកម្ម និងការថែរក្សាកូន។

 

ទំនាក់ទំនងរបស់ពួកគេមិនបានរីកចម្រើនភ្លាមៗឃើញភ្លាមស្រលាញ់ភ្លែតទេ ប៉ុន្តែក្រោយមកពេលបានជួបគ្នាវិញម្តងទៀត គូនេះក៏កាន់តែជិតស្និទ្ធ។

 

Ko បាននិយាយថា នៅពេលគាត់យល់ថាពួកគេពិតជាសមគ្នា អាយុ និងអតីតកាលរបស់នាងមិនមានសារៈសំខាន់ទៀតឡើយ។

 

គូស្វាមីភរិយានេះបានរៀបការនៅចុងឆ្នាំ 2024 ហើយទទួលបានកូនស្រីម្នាក់ឈ្មោះ Liona នៅខែមករា 2025។ បន្ទាប់មកពួកគេបានផ្លាស់ទៅរស់នៅអាផាតមិនជួលមួយនៅ Shenzhen ដែល Ko បាននិយាយថា ពេលល្ងាចនៅលើយ៉រមើលឃើញបឹងជិតខាង បានក្លាយជារឿងធម្មតាដែលពួកគេចូលចិត្ត បន្ទាប់ពីកូនស្រីគេង។

 

ថ្មីៗនេះ ពួកគេបានទិញផ្ទះមួយនៅ One Beacon Hill ក្នុងទីក្រុង ហុងកុងតម្លៃប្រហែល 22.5 លានដុល្លារហុងកុង (ប្រហែល 2.9 លានដុល្លារអាមេរិក) ដែលគេរាយការណ៍ថាខ្ពស់ជាងតម្លៃវាយតម្លៃរបស់ធនាគារប្រហែល 30%។ Ko បានពន្យល់ថា ការសម្រេចចិត្តនេះផ្អែកលើការគិតរយៈពេលវែង ជាពិសេសសម្រាប់អនាគតការសិក្សារបស់កូនស្រី។

 

ចំណែកWong បានថ្លែងពីស្វាមីនាងថា Ko ជាដៃគូដែលមានការយកចិត្តទុកដាក់ខ្លាំង ដែលជាញឹកញាប់ធ្វើអោយនាងភ្ញាក់ផ្អើលដោយសកម្មភាពរ៉ូមែនទិក ដូចជា ការជូនផ្កាកុលាប ឬកម្មវិធីសាច់អាំងរាងបេះដូង និងការអបអរសាទរព្រឹត្តិការណ៍សំខាន់ៗនានា។ នាងក៏បានបន្ថែមថា សម្ពាធជីវិតរបស់ពួកគេភាគច្រើនត្រូវបានរក្សាទុកជាឯកជន ព្រោះ Ko មានកាលវិភាគការងារមមាញឹកក្នុងវិស័យកម្សាន្ត អាជីវកម្មភោជនីយដ្ឋាន ម៉ូដ និងការផ្សាយបន្តផ្ទាល់ជាច្រើនដងក្នុងមួយសប្តាហ៍។

 

Ko ដែលមានអាយុ 42 ឆ្នាំ បានអន្តោប្រវេសន៍ទៅរស់នៅ ទីក្រុងToronto ប្រទេសកាណាដាជាមួយឪពុកម្តាយតាំងពីអាយុ 7 ឆ្នាំ ហើយបានត្រឡប់មកហុងកុងវិញនៅឆ្នាំ 2004។ បន្ទាប់ពីធ្វើការជាម៉ូដែល គាត់បានក្លាយជាជ័យលាភីដំបូងនៃការប្រកួត Mr Hong Kong ហើយបន្តចុះកុងត្រាជាមួយស្ថានីយទូរទស្សន៍ TVB។

...

 

តាមរបាយការណ៍របស់ 8days អ្នកជំនួញស្រី Wong អាយុ 32 ឆ្នាំ ជាម្ចាស់ និងប្រតិបត្តិការហាងសម្ផស្សចំនួនបួននៅហុងកុងក្នុងនាមជាម្ចាស់ភាគហ៊ុនតែម្នាក់ឯង ហើយប្រភពមួយបានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់នាងមានប្រហែល 2.7 ពាន់លានដុល្លារហុងកុង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print