ចោរស្រីដៃឆេីតលួចម៉ូតូបាន៤ថៃ្ងជាប់ខ្នោះដៃនគរបាលស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ នៅចំណុចតារាងបាល់ទះ​ក្នុងភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី​ចោរកម្មបាត់ម៉ូតូ១គ្រឿងម៉ាកហុងដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេ​ខស្ទឹងត្រែង​1A-7028 ពេលម្ចាស់ទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចា​ស់​ជាប់ដៃលេងបាល់ភ្លេចដកកូនសោ​ចេញពីម៉ូតូ​ ។

ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការណែនាំពីលោកស្នងការរងផែនការងារនគរបា​ល​ព្រហ្មទណ្ឌខេត្ដ​ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកគងពិ​សី ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុខ​លី​ អធិការនគរបាលស្រុកគងពិសី​ បានសហការធ្វេីការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខស​ញ្ញាជ​នសង្ស័យជាចោរលួចម៉ូតូខាងលេី​ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ មួយ ស្រីឆេង ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកម​កសួរនាំ និ​ងបាន​ដកហូតម៉ូតូ១គ្រឿ​ងរបស់ជនរងគ្រោះត្រឡប់ម​កវិញ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ មួយ ស្រីឆេង បានឆ្លើយសា​រភាពថា ខ្លួនពិតជាបានធ្វើ
សក​ម្មភា​ពលួច​ម៉ូតូរបស់ជនរងគ្រោះប្រាក​ដមែន​ ដោយសារតែភាពអំណោយផលនៃ​វត្ថុលួច​មានសោនៅ
ជា​ប់នឹងម៉ូតូ ហេី​យម្ចាស់កំពុងតែវីវក់នឹងការលេងកីឡាបាល់ទះភ្នាល់គ្នា​។

...

ដោយទទួលបានការអនុញ្ញាតពី​តំណាងអយ្យការ សមត្ថកិច្ចជំនាញបានប្រគ​ល់វត្តុតា​ងម៉ូតូ​ជូនជនរងគ្រោះជាម្ចាស់ប្រេីប្រាស់វិញនិ​ង​បានឃាត់ខ្លួនចោរស្រីដៃឆេីតបញ្ជូនមកអធិការដ្ឋាននគ​របា​ល​ស្រុកគងពិសី​ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print