វាយ​ជន​រង​គ្រោះរ​បួ​សធ្ងន់ធ្ង​រ រត់គេច​ខ្លួន​បាន​១​ថ្ងៃ នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​០២​នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ឃាត់ខ្លួន ខណៈ​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​កូនសោ​ចិញ្ចៀន​លេខ​៤៦ វាយ​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ចំ​ក្បាល និង​បបូរមាត់ ។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​មៀន ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ករណី​ហិង្សា​ដោយ​ចេតនា​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ តូ​វ លី​ជី​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្រោយ​ធ្វើ​សកម្មភាព​វាយ​ជន​រង​គ្រោះ​រួច (​រត់គេច​ខ្លួន​បាត់​) ជន​បង្ក​បាន​ធ្វើ​សកម្មភាព​យក​កូនសោចិញ្ចៀន​លេខ​៤៦ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ សម សាន្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​រោង​ម៉ាស៊ីន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ចំ​ក្បាល និង​បបូ​រមាត់បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​នោះ​ទេ​។

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា ក្រោយ​ធ្វើ​សកម្មភាព​វាយ​ជន​រង​គ្រោះ​រួច​ជនសង្ស័យ​ដៃដល់​បាន​បើកឡាន​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ខាង​រង​គ្រោះ និង​សាច់ញាតិ​ខាង​ជន​បង្ក​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​
ភ្លាម​ៗ ។

លុះ​រហូត​ដល់​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​អធិការ​ស្រុក​ឱ​រ៉ា​ល់ បាន​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឃាត់​ជន សង្ស័យ​ដៃដល់​បាន​ចំនួន​០២​នាក់ នៅ​ចំណុច​ខាងត្បូង​ស្តុ​ប​ច្បារមន ស្ថិត​នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បា​មន ខេត្តកំពង់ស្ពឺ​។

...

នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដៃដល់​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​១-​ឈ្មោះ ជឿន លី​ហួរ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ដី រស់នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខនិង​ទី​២-​ឈ្មោះ តូ​វ លី​ជី​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុន​ខរ​បរ បើកឡាន​ដឹក​ដី រស់នៅ​ក្នុងភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែរ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នក្រុម​ជន សង្ស័យ​ដៃដល់​កំពុង​ឃាត់​បណ្តោះ អាសន្ន​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​អនុវត្តន៍​តាម​និ​តិ​វិធី ៕ ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print