ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពយកកូនសោចិញ្ចៀនលេខ៤៦ វាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរចំក្បាល និងបបូរមាត់ ។
នគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានករណីហិង្សាដោយចេតនាមួយបានកើតឡើង កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិព្រៃមៀន ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ករណីហិង្សាដោយចេតនាបង្កឡើងដោយជនសង្ស័យឈ្មោះ តូវ លីជីង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយធ្វើសកម្មភាពវាយជនរងគ្រោះរួច (រត់គេចខ្លួនបាត់) ជនបង្កបានធ្វើសកម្មភាពយកកូនសោចិញ្ចៀនលេខ៤៦ វាយទៅលើជនរងគ្រោះឈ្មោះ សម សាន្ត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំក្បាល និងបបូរមាត់បណ្តាលឲ្យរងរបួសជាទម្ងន់ មិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តថា ក្រោយធ្វើសកម្មភាពវាយជនរងគ្រោះរួចជនសង្ស័យដៃដល់បានបើកឡានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិខាងរងគ្រោះ និងសាច់ញាតិខាងជនបង្កដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
ភ្លាមៗ ។
លុះរហូតដល់វេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការស្រុកឱរ៉ាល់ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឃាត់ជន សង្ស័យដៃដល់បានចំនួន០២នាក់ នៅចំណុចខាងត្បូងស្តុបច្បារមន ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តឱ្យដឹងថា ជនសង្ស័យដៃដល់ដែលឃាត់ខ្លួនបានមានឈ្មោះ ទី១-ឈ្មោះ ជឿន លីហួរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកឡានដឹកដី រស់នៅក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខនិងទី២-ឈ្មោះ តូវ លីជីង ភេទប្រុស អាយុ២២ឆ្នាំ មុនខរបរ បើកឡានដឹកដី រស់នៅក្នុងភូមិផ្សារកន្ទួត ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នក្រុមជន សង្ស័យដៃដល់កំពុងឃាត់បណ្តោះ អាសន្ននៅស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តន៍តាមនិតិវិធី ៕
ឆ










