ប្រាសាទធម្មនន្ទ មានលក្ខណៈពិសេស បង្ហាញពីចម្លាក់ក្រទ្បោតខ្ពស់ ឧទ្ទិសដល់ព្រហ្មញសាសនានិកាយព្រះនារាយណ៍ ដូចអង្គរវត្ត

ចែករំលែក៖

ប្រាសាទធម្មនន្ទ ប្រហែលស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី១១ និងដើមសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ដែលសម្រេចនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។

ប្រាសាទនេះមានរាងចតុកោណ ហើយមានប្រាង្គបែរមុខទៅទិសខាងកើត និងមានកសិន្ធុទឹក កំពែងថ្មបាយក្រៀម និងមានខ្លោងទ្វារពីរ នៅខាងកើតនិងខាងលិច ព្រមទាំងមានហោត្រៃមួយនៅទិសអាគ្នេយ៍។

ប្រាសាទធម្មនន្ទ មានទីតាំងនៅក្រៅក្រុងអង្គរធំ ខាងកើតទ្វារជ័យចម្ងាយប្រហែល៥០០ម៉ែត្រ។ គូនឹងប្រាសាទនេះ នៅខាងត្បូងជាប្រាសាទចៅសាយទេវតា។
ធម្មនន្ទជាប្រាសាទមានទ្រង់ទ្រាយតូច ដែលកសាងឡើង ក្នុងទម្រង់រចនាបថប្រាសាទអង្គរវត្ត។

តួកណ្តាលមានលក្ខណៈពិសេស ដោយមានយ៉៤ ដែលខាងកើតបើកជាច្រកចូលសំខាន់ រីឯយ៉៣ទៀតបិទដោយទ្វារបញ្ឆោត។ នៅលើទ្វារបញ្ឆោតនៃយ៉ទាំង៣នេះ មានចម្លាក់ល្អវិចិត្រ និងអមដោយចម្លាក់ទេវតាជាច្រើនដូចនឹងប្រាសាទអង្គរវត្តដែរ។ ផ្តែរលើខ្លោងទ្វារខាងកើតមានចម្លាក់ជាពិសេសព្រះនារាយណ៍គង់លើជំនិះគ្រុឌ។

នៅលើហោជាងខាងត្បូងនៃមណ្ឌប មានចម្លាក់រឿងព្រះឥសូរគង់ធ្វើតាបសនៅភ្នំមួយ ដែលត្រូវក្រុងរាពណ៍អង្រួនរំខាន តែព្រះអង្គចុចចុងម្រាមជើងចុះដីសង្កត់ក្រុងរាពណ៍មិនឱ្យរើខ្លួនរួច។ ក្រៅពីនេះ មានចម្លាក់រឿងរាមកេរ្តិ៍ជាច្រើនកន្លែងទៀត បង្ហាញនៅតាមផ្តែរនិងហោជាងផ្សេងទៀត៕

...

អត្ថបទ៖ ការិយាល័យផ្សព្វផ្សាយ
រូបភាព៖ ស៊ុម សុមេធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print