ថ្លែង​ប្រាប់​សារព័ត៌មាន Reuters របស់អង់គ្លេស​ នាយករដ្ឋមន្រ្តីកម្ពុជា គូសបញ្ជាក់ថា៖ “កងកម្លាំងថៃនៅបន្តកាន់កាប់យ៉ាងជ្រៅនៅតំបន់ជាច្រើនក្នុងទឹកដីកម្ពុជា លើសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃអំពីខ្សែព្រំដែន ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង”

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ លោក​ ពុយ​ គា​ បានមានប្រសាសន៍​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖​ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters របស់អង់គ្លេសនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “កងកម្លាំងថៃនៅបន្តកាន់កាប់យ៉ាងជ្រៅនៅតំបន់ជាច្រើនក្នុងទឹកដីកម្ពុជា លើសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃអំពីខ្សែព្រំដែន ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង”។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជាថា “យោធាថៃបានរាយលួសបន្លា និងដាក់កុងតឺន័រចូលជ្រៅក្នុងទឹកដីកម្ពុជា ជុំវិញភូមិខ្មែរចំនួនប្រាំមួយក្នុងខេត្តបន្ទាយមានជ័យ និងរារាំងអ្នកភូមិចំនួន ១១.២៥០ នាក់មិនឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ”

...

លោក Meng Bill អ្នកសង្កេតការណ៍នយោបាយនៅអាស៊ីអាគ្នេយ៍បាននិយាយថា “ប្រទេសថៃបានបំផ្លាញមុខមាត់ និងសុខដុមរមនារបស់អាស៊ាន ដោយបង្កើតភាពតានតឹងនៅក្នុងគ្រួសារអាស៊ាន។” លោកបានបន្ថែមថា “ការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជានឹងធ្លាក់ចុះក្នុងប្រវត្តិសាស្ត្រ ជាសកម្មភាពដ៏អាក្រក់បំផុតមួយរបស់ប្រទេសមួយក្នុងតំបន់”៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print