ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យផ្នែកនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវករណីក្មេងទំនើងបង្ហោះក្នងបណ្តាញសង្គមចំនួន០៤ករណី ៖
+ករណីទី1/ ឃាត់ក្មេងទំនើងចំនួន០២នាក់៖ ១/ឈ្មោះ មឿន ចំណាន ភេទប្រុស អាយុ១៥ឆ្នាំ ២/ ឈ្មោះ ធិ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ។
+ករណីទី2/ ឃាត់ក្មេងទំនើង០១នាក់ ឈ្មោះ រឿន ចិន្តាឈូលី ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ។
+ករណីទី៣/ ឃាត់ក្មេងទំនើង០១នាក់ ឈ្មោះ យុង វិសាល ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ។
+ករណីទី៤/ ឃាត់ក្មេងទំនើង០១នាក់ ឈ្មោះ យ៉ាន ពុធី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិភ្នំបាត ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ។
មូលហេតុដោយសារពួកក្មេងទំនើងខាងលើបានបង្ហោះរូបភាពដាក់ក្នុងpageផុសក្នុងបណ្តាញសង្គមគោល បំណងដើម្បីចង់ល្បីតាមហ្វេសបុក បានឡាយនិងសែរច្រើន និងតាមឱ្យទាន់trend គេកំពុងល្បី។
បច្ចុប្បន្នក្មេងទំនើងខាងលើត្រូវបានឱ្យធ្វើពលកម្ម អនាម័យរយះពេល៤៨ម៉ោង(០២ថ្ងៃ) នៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ទើបប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត៕










