ស្នងការនគរបាលខេត្តស្ទឹងត្រែងដឹកនាំកម្លាំងជំនាញចុះជួយពន្លត់ភ្លើងឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋទាំងកណ្តាលថ្ងៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះផ្ទះមួយខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់”ឆេះម៉ត់ទាំងស្រុង” ខណៈម្ចាស់ផ្ទះមិននៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចក្រោម ស្ថានីយ៍រដ្ឋករទឹកខេត្ត ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង។

បន្ទាប់ពីទទួលដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែង បាន បញ្ជារកម្លាំងនគរបាលជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត យករថយន្តពន្លត់អគ្គិភ័យ ដឹកនាំដោយលោកផ្ទាល់ ព្រមទាំងមានការចូលរួមពីរដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ចុះជួយអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ប៉ុន្តែជាអកុសល ផ្ទះទាំងមូលត្រូវបានអណ្តាតភ្លើងគ្រប់គ្រងពេញទំហឹងទៅហើយ ដោយសារ ខណៈពេលដែលភ្លើងកំពុងឆេះ ខ្យល់ក៏ចាប់ផ្តើមបក់ខ្លាំង។

ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះ ទី១ ឈ្មោះ យ៉ាង វ៉ាង ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ អាជីវករនិងប្រពន្ធឈ្មោះ ហូ ធីសុខអាយុ ៤១ឆ្នាំ ។ចំពោះផ្ទះដែលឆេះ មានទំហំ ២០ម៉ែត្រ x ២៦ម៉ែត្រ ព្រមទាំងខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួន។

ចំណែកម្ចាស់ផ្ទះទី២ ឈ្មោះ វៀង ធីម៉ឺយ អាយុ ២៣ឆ្នាំ(ជាស្ត្រីមេម៉ាយ )មុខរបរ មេផ្ទះ។ ចំពោះផ្ទះដែលឆេះមានទំហំ 5ម៉ែត្រ x 12ម៉ែត្រ,ព្រមទំាងខូចខាតទ្រព្យ សម្បត្តិ និង សំភារៈផ្ទះបាយមួយចំនួន (ផ្ទះឆេះ ២០% ដោយសារកម្លាំងជំនាញបានពន្លត់ទាន់ពេលវេលា )។

...

ពាក់ព័ន្ធនឹងករណីខាងលេី បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print